ព័ត៌មាន
រយៈពេល៧ថ្ងៃហើយ ក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនទាន់កាយដីដែលបានចាក់ចូលទន្លេចេញនៅឡើយទេ
កំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល៧ថ្ងៃហើយ ដែលក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយដីដែលបានចាក់ចូលទន្លេសាបនៅចំណុចភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចេញនៅឡើយ ដែលករណីនេះ នាំអោយប្រជាពលរដ្ឋសួរនាំច្រើនពាក់ព័ន្ធនឹងនីតិវិធីរបស់ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង។
ករណីចាក់ដីចូលទន្លេសាបរាប់រយឡាននេះ បានកើតឡើងតាំងអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៥ ដោយមិនមានអ្នកហាមឃាត់នោះទេ។ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥(ប្រជុំលើកទី១) ទើបក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះមកពិនិត្យ និងប្រាប់អោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីកន្លែងចាក់ដីចូលទន្លេសាប ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប បានមកប្រជុំម្តងទៀត(លើកទី២) ដោយខាងក្រុមហ៊ុនសុំរយៈពេល១៥ ដើម្បីកាយដីដែលចាក់ចូលទន្លេសាបចេញវិញអោយស្អាត តែខាងក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ទុកពេលអោយត្រឹមតែ៧ថ្ងៃប៉ុណ្ណោះក្នុងការយកអាចម៍ដីទាំងអស់ចេញពីទន្លេសាបដែលខ្លួនបានចាក់ចូល។ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល៧ថ្ងៃហើយ នៅមិនទាន់ឃើញខាងក្រមហ៊ុនទឹកស្អាត បានដាក់គ្រឿងចក្រចូលកាយដីចេញវិញនៅឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងស្តីទីបានអោយដឹងថា៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងចាត់វិធានការយកគ្រឿងចក្រកាយដីចេញពីទន្លេសាប នៅចំណុចដែលក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំងបានចាក់ដីចូលដោយខ្លួនឯង ប្រសិនបើខាងក្រុមហ៊ុនមិនបានកាយចេញក្នុងរយៈពេលដែលកំណត់នៅក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នោះទេ ហើយការកាយដីចេញពីទន្លេសាបនេះ នឹងត្រូវគិតតម្លៃកាយ និងចំណាយផ្សេងៗពីក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំងទាំងអស់។
ប្រជាពលរដ្ឋក្រុង និងខេត្តកំពង់ឆ្នាំង រង់ចាំមើលចំណាត់ការក្តៅរបស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការប្រើកណ្តាប់ដៃដែកកាយដីដែលក្រុមហ៊ុនទឹកស្អាតអានកូបានចាក់ចូល ចេញពីទន្លេសាបវិញ៕ កាំង ហុងវាស្នា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦