ព័ត៌មាន
អភិបាលខេត្តព្រះវិហារ នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ជិត ១០០គ្រួសារ នៅក្នុងស្រុកជ័យសែន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ នៅឃុំខ្យង និងឃុំតស៊ូ ក្នុងស្រុកជ័យសែន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនទាំងអស់ដោយក្តីនឹកលឹក និងបានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះកាលពីពេលថ្មីៗកន្លងមកនេះ។
ឯកឧត្តមបានបញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងស្រុកជ័យសែន និងស្រុកជាំក្សាន្ត។ ដោយឡែក នៅស្រុកជាំក្សាន្ត មានប្រជាពលរដ្ឋម្នាក់បានបាត់បង់ជីវិតដោយរន្ទះបាញ់ថែមទៀតផង។ ក្រោយពីទទួលបានរបាយការណ៍អំពីហេតុការណ៍នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខបងប្អូន និងបានបញ្ជូនអំណោយសង្គ្រោះបន្ទាន់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត មកជូនបងប្អូនភ្លាមៗ។
បន្ទាប់ពីបានផ្តល់អំណោយសង្គ្រោះបន្ទាន់រួចមក ឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារបន្តចុះពិនិត្យទីតាំងផ្ទាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងឃុំខ្យង និងឃុំតស៊ូ។ តាមរយៈការចុះពិនិត្យនេះ ឯកឧត្តម បានឃើញផ្ទាល់នូវទំហំនៃការ ខូចខាត និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ពួកគាត់។
ទន្ទឹមនឹងការខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់នេះ ពិសេសផ្ទះប្រជាពលរដ្ឋដែលរលំទាំងស្រុង និងខ្វះខាតកម្លាំងពលកម្ម ដូចជាគ្រួសារចាស់ជរា ស្ត្រីមេម៉ាយ ។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តរូបភាព “មិត្តជួយ មិត្ត” ពោលគឺក្នុងនាមជាអ្នកជិតខាង ត្រូវជួយគ្នាទៅវិញទៅមក ដូចជាជួយឧបត្ថម្ភជាឈើ និងស័ង្កសី បន្តិចបន្តួច ឬជួយជាកម្លាំងពលកម្ម ធ្វើយ៉ាងណាជួយលើកផ្ទះ ឬខ្ទម ដើម្បីឱ្យពួកគាត់បានរស់នៅសមរម្យឡើងវិញ។
សូមបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល។ ចំពោះគ្រួសារដែលរលំផ្ទះទាំងស្រុងចំនួន ១១គ្រួសារ ទទួលបានតង់កៅស៊ូបន្ថែម១ ទៀតផង ដែរ៕







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦