ព័ត៌មាន
ពលរដ្ឋសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំឱ្យមានផ្លូវថ្មើរជើងសម្រាប់ដើរលេងកម្សាន្តចុងសប្ដាហ៍
ប្រជាពលរដ្ឋរស់នៅរាជធានី និងមកពីបណ្ដាខេត្ត រួមជាមួយអាជីវករ បានកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ចំពោះការរៀបចំឲ្យមានផ្លូវថ្មើរជើង (Walk Street) ស្របមាត់ទន្លេដើម្បីជួយឲ្យប្រជាជនខ្មែរទាំងអស់សប្បាយរីករាយនាពេលចុងសប្តាហ៍។

បើតាមអ្នកស្រី អ៊ូច សុផាត ពលរដ្ឋរស់នៅរាជធានីភ្នំពេញរួមនិងពលរដ្ឋមកតាមបណ្តាខេត្ត បានប្រាប់ BTV នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ថា បន្ទាប់ពីបានមកដើរកម្សាន្តនៅតាមបណ្តោយផ្លូវថ្មើរជើង រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត សង្កេតឃើញថា ពិតជាប្លែកចំពោះការរៀបចំនូវកម្មវិធីកម្សាន្តនានា ដូចជា៖ ការប្រគុំតន្រី្តសម័យ បុរាណ ការសម្តែងរបាំប្រពៃណី ការចូលរួមរាំកម្សាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនិងល្បែងប្រជាប្រិយខ្មែរ និងស្តង់លក់ចំណីអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាច្រើននេះ ពិតជាមានសោភណភាពល្អ សណ្តាប់ធ្នាប់ និងសុខសុវតិ្ថភាព ធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ និងពិតជាសប្បាយរីករាយខ្លាំងណាស់។

ជាមួយគ្នានោះពួកគាត់ ក៏បានចូលទិញចំណីអាហារ ភេសជ្ជៈនានា និងវត្ថុអនុវស្សាវរីយ ដែលមានដាក់លក់លើផ្លូវថ្មើរជើងទាំងអស់នេះផងដែរ។ ពួកគាត់ក៏សូមគោរពកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសរាជរដ្ឋាភិបាល ដែលអនុញ្ញាតបង្កើតឲ្យមានផ្លូវថ្មើរជើងនេះឡើង ដើម្បីឲ្យពួកគាត់មានពេលទំនេរសម្រាកពីការងារនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានអញ្ជើញមកដើរកម្សាន្តលើផ្លូវថ្មើរជើងស្របតាមមាត់ទន្លេ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ ចាប់ពីមុខផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនេះ។
ចំណែកអាជីវករ សួរ សារី អ្នកចម្លាក់ស្បែកខេត្តសៀមរាប ផលិតផលខ្មែរ ចម្លាក់ស្បែក មកដាក់តាំងលក់តាមបណ្តោយផ្លូវថ្មើរជើង ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានលើកឡើងដែរថា ការរៀបចំឲ្យមានផ្លូវថ្មើរជើងនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីវករ និងអាជីវកម្ម ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាចុងក្រោយអាជីករនោះ បញ្ជាក់ទៀតថា សម្រាប់ការចូលរួមរបស់អាជីវករ និងអាជីវកម្ម ដែលមកតាំងបង្ហាញរាល់ផលិតផលគ្រប់បែបយ៉ាង លើផ្លូវថ្មើរជើងនេះ ដើម្បីឲ្យប្រជាជនខ្មែរយើង បានស្គាល់ និងបានដឹង ជាពិសេសបានចូលរួមជួយអភិរក្ស និងថែរក្សា ដល់ផលិតផលរបស់ខ្មែរយើងទាំងអស់គ្នា៕ អត្ថបទ រដ្ឋា










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦