ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានស្រុកបរិបូណ៌ ចុះដោះស្រាយករណីទីលានចាក់សម្រាមឆេះ ហុយផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ ទទួលបានជោគជ័យ
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម កុល ប៊ុនលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះមូលដ្ឋានស្រុកបរិបូណ៌ តំណាងសម្តេចមហាមន្ត្រី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះមូលដ្ឋានស្រុកបរិបូណ៌, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអញ្ជើញចុះពិនិត្យទីលានចាក់សម្រាមរបស់ស្រុកបរិបូណ៌ និងបានសម្របសម្រួលជូនប្រជាពលរដ្ឋ និងអ្នកម៉ៅការដឹកសម្រាមតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ ដោយបានអោយអ្នកម៉ៅការជីករណ្តៅទុកដាក់សម្រាមតាមបច្ចេកទេស និងហាមដុត។ ក្នុងនោះ ក៏មានការចូលរួមពីអាជ្ញាធរស្រុកបរិបូណ៌ អាជ្ញាធរឃុំពេជ្រចង្វារ មន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋ ភូមិទឹកជ្រាប និងភូមិក្រាំងកកោះ ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងផងដែរ។
ក្រោយពីស្តាប់នូវការណែនាំរបស់ឯកឧត្តម កុល ប៊ុនលី និងឯកឧត្តម ឯក ស៊ុនរស្មី ជុំវិញបញ្ហារណ្តៅសម្រាមមានក្លិនស្អុយ និងឆេះសម្រាមបញ្ចេញជាតិពុលរាល់ពេល នាំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងធ្វអោយងាប់គោប្រជាពលរដ្ឋនោះ អាជ្ញាធរឃុំពេជ្រចង្វារតំណាងប្រជាពលរដ្ឋទាំង២ភូមិ បានសំណូមពរដល់អ្នកម៉ៅការសម្រាម ជួយជីករណ្តៅទុកដាក់សម្រាមអោយបានស្រួល កុំដុតនាំអោយមានផ្សែងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងភូមិ សត្វចិញ្ចឹម ក៏ដូចជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ និងសុំផ្លាស់ប្តូរទីលានចាក់សម្រាមទៅកន្លែងផ្សេងទៀតផង។
ចំណែកអ្នកម៉ៅការសម្រាម បានទទួលយកនូវសំណូមពររបស់អាជ្ញាធរឃុំពេជ្រចង្វារទាំង៣ចំណុចខាងលើ ដោយត្រូវជីករណ្តៅទុកដាក់សម្រាមអោយបានត្រឹមត្រូវតាមបច្ចេកទេស និងមិនយឺតយ៉ាវ ដោយឡែកសម្រាមដែលកំពុងឆេះនោះ ខាងអ្នកម៉ៅការនឹងយកទឹកមកពន្លត់មិនអោយឆេះបន្តទៀត ហើយអ្នកម៉ៅការនឹងសហការជាមួយអាជ្ញាធរស្រុកបរិបូណ៌ និងមន្ទីរបរិស្ថានខេត្ត ដើម្បីរកទីលានចាក់សម្រាមថ្មី។
ឯកឧត្តម កុល ប៊ុនលី បានបន្តថា៖ ដើម្បីអោយសុខុមាលភាពប្រជាពលរដ្ឋ សត្វចិញ្ចឹម ដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ មានសុខភាពល្អ ឯកឧត្តមបានអោយអ្នកម៉ៅការសម្រាម ត្រូវសហការធ្វើការងារជាមួយអាជ្ញាធរស្រុក មន្ទីរបរិស្ថានខេត្ត មិនត្រូវទុកសម្រាមពាសវាលពាសកាល និងមានភ្លើងឆេះនាំអោយមានផ្សែងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋបែបនេះឡើយ។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ក្រុមការងារដឹកនាំដោយឯកឧត្តម កុល ប៊ុនលី ដែលបានេជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងពេលនេះ ហើយប្រជាពលរដ្ឋដឹងគុណដល់ក្រុមការងារ ជាពិសេសគណបក្សប្រជាជនតែម្តងដែលនៅកៀកកិតជាមួយប្រជាជនគ្រប់ពេលវេលា៕ កាំង ហុងវាស្នា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦