ព័ត៌មាន
អាវុធហត្ថរាជធានីបង្ក្រាបករណីប្លន់ម៉ូតូចាប់ខ្លួនជនសង្ស័យ ៦នាក់
កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបករណីប្លន់ម៉ូតូចាប់ខ្លួនជនសង្ស័យ ៦នាក់។ អាវុធហត្ថរាជធានី ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ០៣ និង ៤០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម បានធ្វើសកម្មភាពព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-7405 នៅចំណុចបណ្តោយវិថី ឈ្នះឈ្នះ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមស្វែងរកក្រុមជនសង្ស័យ រហូតឈានទៅសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ០៦នាក់ក្នុងចំណោម ០៧នាក់ កាលពីវេលាម៉ោងប្រមាណ ១១ និង៤០ នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុច ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀត ពិតជាបានចូលរួមក្នុងសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន តែជាការប្លន់លើកទីមួយប៉ុណ្ណោះ។ កន្លងមកពួកខ្លួន បានបង្កើតក្រុមមួយ មានរហ័សនាមថា MTT (មនុស្សតូចៗ) ដែលមានសមាជិកប្រុសស្រី ប្រមាណ ៦០នាក់ សម្រាប់ជួបជុំដើរលេងជាមួយគ្នា និង តែងតែបង្ហោះម៉ូតូ នៅលើផ្លូវជាតិលេខ៦A វិថី ឈ្នះឈ្នះ និងតាមបណ្តាខេត្តមួយចំនួន ហើយក្នុងនោះ ក្រុមខ្លួនមួយចំនួន ក៏ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអប់រំ ០២លើករួចមកហើយ ពាក់ព័ន្ធនិងអំពើទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
ជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕ តារាវុទ្ធី

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប