ព័ត៌មាន
ឯកឧត្តមហេង សួរ ណែនាំដល់កម្មករនិងម្ចាស់រោងចក្រត្រូវរួមគ្នាដោះស្រាយរាល់វិវាទការងារដោយសន្តិវិធី
ស្វាយរៀង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវះនិងនីតិសម្បទា បានណែនាំដល់ កម្មករ កម្មការិនី និងម្ចាស់រោងចក្រ សហគ្រាស ត្រូវរួមគ្នាដោះស្រាយរាល់វិវាទផ្ទៃក្នុង ទំនាស់ការងារ និងបច្ចេកទេស ដោយសន្តិវិធីយោគយល់ បញ្ជៀសអំពើហឹង្សាដែលនាំអោយបាត់បង់ផលប្រយោជន៏រួមទាំងថៅកែ និងកម្មករគ្នាឯង។
ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញប្រារព្វពិធីអបអរសាទរទិវាពលកម្មអន្តរលើកទី១៣៩ក្រោមប្រធានបទ (រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់)ដែលពិធីនេះបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេស(មេនហានធេនស្វាយរៀង)ក្រុងបាវិតដោយមានការអញ្ជើញចូលរួមពីឯក ប៉េងពោធិសា អភិបាលខេត្តស្វាយរៀង មន្ត្រីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីថ្នាក់ដឹកនាំខេត្តស្រុកក្រុង និងកម្មករ កម្មការិនីជាង២ពាន់នាក់ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថារាល់បញ្ហាវិវាទនិងទំនាស់ផ្សេងៗ ទាំងកម្មករ និងម្ចាស់រោងចក្រត្រូវធ្វើការដោះស្រាយដោយលាក់ការពោលគឺកុំធ្វើការដោះស្រាយបែបហឹង្សា ហើយកុំបង្ហាញដល់មជ្ឈដ្ឋាននៅខាងក្រៅដែលនាំឲ្យអ្នកដែលទំនោរទៅរកការប្រឆាំងយកបញ្ហាទាំងអស់នេះទៅធ្វើការឃោសនាបន្ថែមបំប៉ោងសភាពការណ៍ ដែលនាំឲ្យប៉ះពាល់ដល់ការងារសន្តិសុខនិងការងារអភិវឌ្ឍន៍ បើអាចធ្វើបានតាមគោលការ លាក់ការគឺជាមធ្យោបាយមួយនាំមកនូវការទាក់ទាញអ្នកវិនិយោគ បន្ថែមពីព្រោះអ្នកវិនិយោគគាត់បានតាមដានរាល់សកម្មភាពដឹកនាំឆ្ពោះទៅការរីកចម្រើន និងធ្វើការអភិវឌ្ឍក្នុងខេត្តនោះ អ្នកវិនិយោគនិងមកធ្វើការបង្កើតតំបន់រកស៊ីជាច្រើនបន្ថែមទៀតជាក់ជាមិនខាន។
ជាមួយគ្នានោះដែរក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមរដ្ឋមន្ត្រីនៅបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលកន្លងមក បានធ្វើការទាក់ទាញអ្នកវិនិយោគឲ្យចូលមកបង្កើតរោងចក្រសហគ្រាស បង្កើតការងារផ្ដល់ឲ្យពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗចូលបម្រើការងារស្រូបបានកម្រៃពលកម្ម ទៅធ្វើការអភិវឌ្ឍន៍គ្រួសារបានល្អក្នុងការរួមចំណែកកាត់បន្ថយភាពក្រីតំបន់ជនបទ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានថ្លែងអំណរគុណ អស់លោក លោកស្រី ដែលជាថៅកែរោងចក្រ សហគ្រាសបានចូលមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងប្រកបដោយភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ស្ថិតក្នុងឱកាសប្រារព្ធពិធីទិវាពលកម្មអន្តរជាតិតំណាងកម្មករ ដែលបានចូលរួមបានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលក្រោមសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានដឹកនាំអ្នកវិនិយោគអោយចូលមកបង្កើតរោងចក្រសហគ្រាសនៅខេត្តស្វាយរៀងធ្វើឲ្យពួកគាត់មានការងារធ្វើស្រូបបានកម្រៃពលកម្ម ដើម្បីអភិវឌ្ឍន៍គ្រួសារ ឆ្លៀតឪកាសនោះតំណាងក៏អំពាវនាវកម្មករទាំងអស់រួមការពារសន្តិភាព ពិសេសការពាររោងចក្រ ដែលជាឆ្នាំងបាយរួមរបស់កម្មករ និងថៅកែ ។ សំឡេង…..
សូមបញ្ជាក់ថានៅក្នុងអង្គពិធីទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំអំណោយចែកផ្ដល់ជូនដល់អ្នកចូលរួមជាង២ពាន់នាក់ម្នាក់ៗទទួលបានកៅស៊ូទទូភ្លៀង១ ថវិកា៤ម៉ឺនរៀល និងផ្ដល់ជូនកម្មកដែលមានផ្ទៃពោះមួយចំនួន ដែលម្នាក់ៗទទួលបានកៅស៊ូទទួភ្លៀង១និងថវិកា១០០ដុល្លារ។






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)