ព័ត៌មាន
«ឆ្មបដើរតួនាទីសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ»។
ទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា រៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការពារ និងថែទាំសុខភាពមាតា ទារក និងកុមារ។ ទិវានេះនឹងជួយលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ការរៀបចំទិវានេះ ក៏ជាឱកាសមួយក្នុងការពង្រឹង និងពង្រីកចំណេះដឹង ចែករំលែកចំណេះដឹង បទពិសោធន៍ ដើម្បីបន្ថែមសមត្ថភាព និងលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពក្នុងលក្ខណៈទូលំទូលាយ គ្រប់វិស័យ គ្រប់កាលៈទេសៈ ទាំងពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្ន។
ក្នុងឱកាសនោះដែរ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គពិធី ក៏ដូចជាឆ្មបទូទាំងប្រទេស ដូចខាងក្រោម៖
១- ឆ្មប ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ។
២-ត្រូវបន្តជំរុញ និងផ្តល់ការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវៈឆ្មបឱ្យកាន់តែប្រសើឡើង និងឱ្យបានច្រើនជាបន្តបន្ទាប់ និងឈានទៅគ្រប់រូប។
៣-សូមឱ្យមានការសាមគ្គីភាពគ្នារវាង ឆ្មប គិលានុប្បដ្ឋាកយិកា វេជ្ជបណ្ឌិត និងគ្រូពេទ្យគ្រប់កម្រិត កាន់តែស្អិតរមួត ដើម្បីដោះស្រាយរាល់បញ្ហាសុខភាព ជាពិសេសចំពោះមាតា ទារក និងកុមារឱ្យកាន់តែល្អប្រសើឡើង។
៤-សូមពិនិត្យមើលការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវៈឆ្មប និងវិជ្ជាជីវៈសុខាភិបាលផ្សេងៗទៀត ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃការប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចង្អុលបង្ហាញបន្ថែមថា ត្រូវមានការយកចិត្តទុកដាក់លើចំណុចមួយចំនួន៖ ១- ត្រូវបន្តអភិវឌ្ឍន៍ខ្លួន និងសិក្សាស្រាវជ្រាវរកមូលហេតុជាបញ្ហា ដែលបានជួបជាញឹកញាប់។
២- ឆ្មបត្រូវដើរតួនាទីក្នុងការពិគ្រោះផ្តល់យោបល់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន និងក្រោយសម្រាល។
៣-ត្រូវផ្តល់ការប្រឹក្សាយោបល់ និងគិតគូអំពីចិត្តសាស្រ្ត ជូនដល់អ្នកដែលអាចនឹងមានផ្ទៃពោះ ឬអ្នកដែលត្រៀមមានផ្ទៃពោះ។
៤-ត្រូវពង្រឹងក្នុងការពិនិត្យមើលការលក់ឱសថនៅតាមឱសថស្ថាន ដើម្បីជៀសវាងការលក់ឱសថជូនអ្នកជំងឺដោយគ្មានវេជ្ជបញ្ជា ឬខុសពីវេជ្ជបញ្ជា របស់គ្រូពេទ្យ។
៥-ឆ្មបត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមណែនាំ និងពិនិត្យស្វែងរកសញ្ញាណជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ នៅតាមមណ្ឌលសុខភាព។
៦-ឆ្មបត្រូវផ្តល់ការណែនាំអំពីសុខភាពបន្តពូជ ជូនដល់ប្រជាពលរដ្ឋយល់ដឹងពីសារសំខាន់។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងអំពីអ្នកដឹកនាំ ដែលត្រូវមានទស្សនៈវិស័យច្បាស់លាស់ និងបញ្ចេញសកម្មភាពឱ្យកាន់តែរស់រវើក ដើម្បីជាស្នូលដើម្បីនាំមកនូវភាពជោគជ័យ និងសម្រេចគោលដៅ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តថា ដើម្បីឱ្យស្ថានភាពការងារមានការវិវឌ្ឍន៍ទៅមុខបានល្អ អ្នកដឹកនាំគ្រប់កម្រិតរបស់ឆ្មបត្រូវអនុវត្តន៍ ១) បណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក ២) ត្រូវស្វែងរកនូវឯកសារ ឬអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប ៣) ព្យាយាមរៀបចំទស្សនាវដ្តី ឬព្រឹត្តិបត្រព័ត៌មាន ៤) ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការថ្លែងអំណរគុណ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពមាតា ទារក និងកុមារ និងថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គការដៃគូជាតិ អន្តរជាតិ ដែលតែងតែជួយគាំទ្រ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួន ៨៤នាក់ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីជាការលើកទឹកចិត្តដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមក និងបន្តខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងសមធម៌៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)