ព័ត៌មាន
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង
គិតត្រឹមខែមេសា ដើមឆ្នាំ២០២៥នេះ ខេត្តកំពុងស្ពឺ មានរោងចក្រ សហគ្រាសកំពុងដំណើរការ សរុបចំនួនជិត ១.៤០០ កន្លែង ក្នុងនោះមានរោងចក្រធុនធ្ងន់ចំនួន ៤៨២ រោងចក្រ ដោយផ្តល់ការហារសរុបជាង ៤៥ ម៉ឺនកន្លែង, ដោយវិស័យនេះបានចូលរួម ចំណែកសេដ្ឋកិច្ចក្នុងខេត្ត ប្រមាណ ៤៧ ភាគរយ។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល ឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្ងៃទី២៨ ខែ មេសា កន្លងមកថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានបណ្តាញផ្លូវ ទឹក ភ្លើង បានកំពុងគាំទ្រដល់ការធ្វើធុរកិច្ចដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម និងអនុវិស័យទេសចរណ៍ធម្មជាតិជាដើម បានរីកចម្រើនគួរកត់សម្គាល់, ដោយវិស័យទាំងនេះបាននិងកំពុងបង្កើនទំនុកចិត្តខ្ពស់ ដល់អ្នកវិនិយោគក្នុងខេត្ត ព្រមទាំងបានស្រូប យកចំនួនវិនិយោគថ្មីៗ ឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតត្រឹមខែ មេសា ឆ្នាំ ២០២៥នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសដែលកំពុងដំណើរ ចំនួន ១.៣៩២ កន្លែង មានកម្មករសរុបជាង ២៣ ម៉ឺននាក់ ក្នុងនោះមានរោងចក្រធុនធ្ងន់ ចំនួន ៤៨២ រោងចក្រ មានកំលាំងពលកម្មបម្រើការងារជាង ២២ ម៉ឺននាក់, ដោយវិស័យនេះរួមចំណែកសេដ្ឋកិច្ចនៅក្នុងខេត្ត មានចំនួនជាង ៤៧ ភាគរយ បើធៀបទៅនិងវិស័យសេវាកម្ម និងវិស័យកសិកម្មនៅក្នុងខេត្តទាំងមូល។
ចំណែកពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ឯកឧត្តមអភិបាល លើកឡើងឱ្យដឹងថា ខេត្តកំពង់ស្ពឺមានសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់ ចែកចេញជាមុខរបរចំនួន ១៥ ក្រុម រួមមាន៖ សហគ្រាសចំនួន ៤ អាទិភាព, លក់ដុំ-រាយ និងជួសជុល សេវាកម្មស្នាក់នៅ, អាហារ, សិប្បកម្ម, និងសហគមន៍កសិកម្ម ខណៈអ្នកប្រកបអាជីវកម្ម ឬធ្វើការងារ មានចំនួន១១អាទិភាពដូចជា៖ កម្មករសំណង់, អ្នក បម្រើសេវាភេសជ្ជៈ កម្សាន្ត និងម៉ាស្សា, អ្នកកែសម្ភស្ស សាឡន និងជាងកាត់សក់ អ្នករត់ម៉ូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នក រត់តាក់ស៊ី, អាជីវករលក់តាមផ្សារ, សិល្បករ កីឡាករ អ្នកសារព័ត៌មាន និងអាជីវករចល័តតាមដងផ្លូវ, អ្នកបម្រើសេវាតាមរោងការ និង ពលករក្នុងវិស័យកសិកម្មជាដើម ដោយវិស័យទាំងអស់ត្រូវបានរាជរដ្ឋាភិបាលលើកកម្ពស់ ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប