ព័ត៌មាន
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
អ្នកជំនាញក្នុងវិស័យកសិកម្ម ថ្លែងឱ្យដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជា គឺជាផលិតផលដែលមានក្តានុពលក្នុងស្រុក ត្រូវបានពិភពលោក ទទួលស្គាល់ជាផលិតផលល្អផ្តាប់គេ ជាពិសេសតម្លៃលក់ចេញឆ្នាំនេះបានហក់ឡើងខ្ពស់ គិតជាមធ្យម ៥.៣០០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មាន នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការប្រមូល ផលគ្រាប់ស្វាយចន្ទី និងទីផ្សារលក់ចេញក្នុងឆ្នាំ ២០២៥ នេះថា ជុំវិញការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ នៅតាមបណ្តាខេត្តទូ ទាំងប្រទេស ប្រមូលផលជិត ៧០ ភាគរយហើយ ក្នុងនោះការប្រមូលផលក្នុងឆ្នាំ នឹងអាចថមថយបន្តិចបន្ទួច បើធៀបនិងឆ្នាំកន្លងមក ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់នៅពេលស្វាយចន្ទីចាប់ផ្តើមផ្កា ប៉ុន្តែការប៉ះពាល់នេះមិនធ្វើឱ្យខូចដល់ គុណភាពផ្លែចន្ទីនោះឡើយ។
ចំណែកតម្លៃទីផ្សារវិញ លោក អួន ស៊ីឡុត បន្តឱ្យដឹងថា គ្រាប់ស្វាយចន្ទីឆ្នាំនេះ សម្រាប់ការលក់ចេញនៅដើមរដូវ មានតម្លៃ ៦.៦០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកនៅក្នុងខែ មេសា បានថយមកនៅក្នុងរង្វង់ ៥.២០០ រៀល ។ លោក បន្តថា នេះគឺជាតម្លៃ មួយដ៏ល្អ និងធ្វើឱ្យកសិករទទួលបានផលចំណេញ។
លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើងថា គ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលដែលមានគុណភាពខ្ពស់ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិ ស្ទើតែមិនបាច់មានចរចារ ព្រោះគ្រាប់ ស្វាយចន្ទីកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ជាផលិតផលដែលល្អផ្តាប់គេ និងមានការដាំដុះក្នុងស្រុកដោយខ្លួនឯង ដែលធ្វើឱ្យ មានការប្រកួតប្រជែងខ្ពស់ និងបានផ្តល់ទំនុកចិត្តដល់អ្នកបញ្ជាទិញផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុកសរុបមានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀប នឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាម ជាប់ លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារ អាមេរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)