ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងACU នឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនបោកប្រាស់រឿងរត់ការឱ្យធ្វើមន្ត្រីរាជការ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការគ្នា ចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត ចំពោះជនដែលបោកប្រាស់រត់ការយកលុយពីប្រជាពលរដ្ឋ ដើម្បីជាប់ជាមន្ត្រីរាជការ។ ការអះអាងនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធសម្រាប់ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី ៣០ ខែមេសា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងជាការព្រមានខ្លាំងៗ ចំពោះជនខិលខូច ដែលនៅបន្តបោកប្រាស់ប្រជាពលរដ្ឋ រត់ការឱ្យជាប់ជាមន្ត្រីរាជការ។ ឯកឧត្តមលើកឡើងថា នៅតែមានអ្នកស៊ីឡាក់ កន្លងមកបានធ្វើការជាមួយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ផ្ដល់ជាគោលការណ៍ ក្នុងករណីណាដែលមានភស្តុតាងច្បាស់លាស់ គឺនឹងធ្វើហើយ។ សូមដឹងលឺឱ្យហើយ មិនឱ្យបុគ្គលនោះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធ និងជំនឿទុកចិត្តជារួមនោះទេ។ ឯកឧត្តមថា នេះជាភារកិច្ចដែលត្រូវអនុវត្តរួមគ្នាចំពោះមុខ។
ការព្រមានបែបនេះ ក៏ដោយសារតែឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ឯកឧត្តម នៅតែទទួលបានការផ្ញើសារពីប្រជាពលរដ្ឋ មកប្រព័ន្ធទំនាក់ទំនងសង្គមរបស់ឯកឧត្តម លើរឿងចាញ់បោកក្នុងការរត់ការទទួលបានការងារក្របខណ្ឌ។
ក្នុងពិធីខាងលើនេះដែរ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋ កុំឱ្យចាញ់បោករឿងរត់ការជួយឱ្យជាប់ជាមន្ត្រីជាដាច់ខាត។ ឯកឧត្តមថា ការប្រឡងគឺមាននិយាមនីតិវិធីប្រតិបត្តិច្បាស់លាស់ រាល់ដំណើរការ ទាំងមុនការប្រឡង ការប្រឡង និងក្រោយប្រឡង គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ និងយុត្តិធម៌សម្រាប់គ្រប់បេក្ខជនទាំងអស់។
នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី ៧នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៤២លើករួចមកហើយ។ ការប្រឡង មានបេក្ខជនមានសិទ្ធិចូលរួមប្រឡងសរុបប្រមាណ ១២ម៉ឺននាក់ ក្នុងនោះរើសបានមន្ត្រីចំនួនជិត ៤ ០០០នាក់។
ការប្រឡងនៅតាមក្រសួងស្ថាប័នកន្លងទៅ អាចមានផ្សេងគ្នាទៅតាមភពជាក់ស្ដែងនៃការងារ។ ការប្រឡងជ្រើសរើសមន្ត្រីនៅក្រសួងខ្លះ រៀបចំចំនួន ២ដំណាក់កាល រីឯការប្រឡងនៅក្រសួងខ្លះរៀបចំការប្រឡងចំនួន ៣ដំណាក់កាល៕ អត្ថបទ៖ គឹមហុក








-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)