ព័ត៌មាន
ព្រឹតិ្តការណ៍ «ថ្ងៃលាងដៃ» ក្នុងការការពារការឆ្លងមេរោគ និងបង្កើនសុខភាពសាធារណៈ
ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល សហការជាមួយគម្រោងគ្រប់គ្រង PMC និងបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹតិ្តការណ៍«ថ្ងៃលាងដៃ»ក្នុងការការពារការឆ្លងមេរោគ និងបង្កើនសុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានថ្លែងថា ថ្ងៃនេះ យើងបានប្រមូលផ្តុំគ្នាដើម្បីផ្សព្វផ្សាយអំពីឧបករណ៍មួយដែលសាមញ្ញ ប៉ុន្តែមានអានុភាពខ្លាំងសម្រាប់ការពារសុខភាព គឺជាការលាង ដៃឲ្យបានត្រឹមត្រូវ។ យើងមានមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍នេះ ស្របតាមយុទ្ធនាការសុខាភិបាល ស្តីពីអនាម័យដៃនៅលើពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។ វាជាផ្នែកមួយនៃការចូលរួមរបស់យើងក្នុងចលនាពិភពលោក សម្រាប់ដៃស្អាត និងជីវិត ដែលមានសុវត្ថិភាព។ រៀងរាល់ថ្ងៃ បុគ្គលិកយើងខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យ មានសុវត្ថិភាពសម្រាប់អ្នកជំងឺ ជាពិសេសកុមារដែលកំពុងទទួលការ ថែទាំនៅក្នុងមន្ទីរពេទ្យ។ តែទោះជាយើង បានខិតខំជាប្រចាំថ្ងៃរួច ហើយក៏ដោយ យើងនៅតែដឹងថា ជំងឺឆ្លងនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែស្ថិតនៅក្នុងសហគមន៍ផង ដែរ ដែលអនាម័យមិនល្អអាចបណ្តាលឲ្យមានជំងឺដែលអាចការពារ។ ព្រឹត្តិការណ៍ “ថ្ងៃលាងដៃ” ត្រូវបានរៀបចំឡើង ដើម្បីអញ្ជើញការចូលរួមពីមនុស្សគ្រប់រូប រួមទាំងបុគ្គលិកជាថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែទាំអ្នកជំងឺ និងអ្នកថែទាំអ្នកជំងឺផងដែរ។ សម្រាប់បុគ្គលិកមន្ទីរពេទ្យ ព្រឹត្តិការណ៍នេះជាវិធីមួយក្នុងការនាំមុខជាគំរូ បង្កើនវប្បធម៌ និងទំលាប់អនាម័យដៃ ដែលជួយពង្រឹងសុវត្ថិភាពអ្នកជំងឺ និងកាត់បន្ថយអត្រាឆ្លងមេរោគ។ សម្រាប់អ្នកជំងឺ និងគ្រួសាររបស់ពួកគេ ជាពិសេសកុមារដែលទទួល ការថែទាំនៅទីនេះ អាចចូលរួមក្នុងសកម្មភាពដែលគ្រោងទុកក្នុងថ្ងៃនេះមានដូចជា៖ ប្រអប់មើល UV សម្រាប់បង្ហាញការលាងដៃ, សំណួរជាជម្រើស (OX Quiz), និងវីដេអូអប់រំ នឹងធ្វើឲ្យការរៀនអំពីការលាងដៃ ក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ និងងាយចងចាំ។
ទន្ទឹមគ្នានោះដែរ តំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា សង្ឃឹមថាមនី្ទរពេទ្យកុមារជាតិ ក្លាយជាមនី្ទរពេទ្យគំរូមួយចូលរួមយ៉ាងសកម្ម ក្នុងការលាងដៃ និងសង្ឃឹមថាកុមារកម្ពុជាទាំងអស់គ្នា និងយល់អំពីសារសំខាន់នៃការលាងដៃ ដើម្បីការពារការឆ្លងមេរោគ និងការពារជីវិត។ ជាពិសេស កយកា ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងគាំទ្ររាល់សកម្មភាព ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមកម្ពុជា។
ជាចុងបញ្ចប់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូស ហការ ដែលបានចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះកើតមានបាន។ ពិសេសចំពោះ KOICA និងក្រុមការងារ PMC សូមអរគុណសម្រាប់ការគាំទ្រ និងការសហការយ៉ាងខ្លាំង ក្នុងការពង្រឹងការត្រួតពិនិត្យជំងឺឆ្លងនៅ មន្ទីរពេទ្យ។ ក៏សូមថ្លែងអំណរគុណចំពោះអ្នករៀបចំព្រឹត្តិការណ៍ គឺសាស្ត្រាចារ្យ Young June Choe និងលោក Won Chul Kim ពីមន្ទីរពេទ្យ Korea University Anam ដែលជាអ្នកជំនាញ និងមានការប្តេជ្ញាចិត្ត ដែលនាំឱ្យមានភាពជោគជ័យនៃព្រឹត្តិការណ៍នេះ៕ អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)