ព័ត៌មាន
តូយ៉ូតា ខេមបូឌា បរិច្ចាគប្រាក់ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បាននាំយក ថវិកាសប្បុរសធម៌ចំនួន ២៣,០០០ដុល្លារអាម៉េរិច ដែលទទួលបានពីមូលនិធិសប្បុរសធម៍របស់ក្រុមហ៊ុន ទៅបរិច្ចាគដោយផ្ទាល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការបេះដូងជប៉ុន Japan Heart និងមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។

លោក ខេនសុកេ ស៊ឺជីយ៉ាក់ (KENSUKE TSUCHIYA) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅក្រោយចប់កម្មវិធី នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ឲ្យដឹងថា ថវិកាទាំងនេះ ត្រូវបានបែងចែកជា៣ ទៅតាមមន្ទីរពេទ្យកុមារ ដែលរួមមាន៖ ១. មន្ទីរពេទ្យគន្ធបុប្ផា ចំនួន១ម៉ឺនដុល្លារ, ២. អង្គការបេះដូងជប៉ុន Japan Heart ចំនួន ៦,៥០០ដុល្លារ និង៣. មន្ទីរពេទ្យកុមារអង្គរ ចំនួន ៦,៥០០ដុល្លារ ក្នុងគោលបំណងធំបំផុត ដើម្បីជួយទ្រទ្រង់ និងព្យាបាលដល់កុមារកម្ពុជារាប់សែននាក់ ដែលកំពុងប្រឈមមុខនឹងជំងឺផ្សេងៗ។ ជាពិសេស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារដែលមានជីវភាព ក្រខ្សត់ និងមិនមានលទ្ធភាពស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានបង្ហាញមោទកភាព ដែលបានក្លាយជាចំណែកក្នុងការជួយទ្រទ្រង់ និងពង្រឹងសុខុមាលភាព ក៏ដូចជាលើកស្ទួយវិស័យសុខាភិបាលរបស់កុមារកម្ពុជា និងសង្គមកម្ពុជាទាំងមូល។ មួយវិញទៀត ក្រុមហ៊ុនបានកោតសរសើរដល់មន្ទីរពេទ្យកុមារទាំង៣ខាងលើ ទោះបីជាក្នុងស្ថានការណ៍ក៏ដោយ មន្ទីរពេទ្យនៅតែលះបង់ រក្សាជំហរ និងបន្តផ្តល់ជូននូវការព្យាបាលកុមារដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ជូននូវសេវាថែទាំកម្រិតខ្ពស់បានល្អដដែល។ នេះគឺជាការគាំទ្រដ៏ល្អបំផុតមួយសម្រាប់កុមារកម្ពុជា ហើយក៏ជាសុច្ឆន្ទៈ និងការប្តេជ្ញាដ៏ធំធេងរបស់មន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ដែលមានចំពោះសង្គមកម្ពុជា។ និយាយពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី តែងតែមានសកម្មភាពសប្បុរសធម៌ជានិច្ច ក្នុងគោលបំណងចូលរួមចំណែកជា ក្រុមហ៊ុនផ្នែកយានយន្ត ដែលគាំទ្រ និងជាចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)