ព័ត៌មាន
ទិវាពលកម្មអន្តរជាតិ ១ឧសភា កម្មករ កម្មការិនី បង្ហាញទឹកមុខសប្បាយរីករាយដែលមានការងារធ្វើដូចសព្វថ្ងៃនេះ
កម្មករ កម្មការិនីកំពុងបម្រើការងារក្នុងវិស័យរោងចក្រនៅកម្ពុជា បានសម្តែងការអបអរសាទរ ខណៈទិវាពលកម្មអន្តរជាតិ ១ឧសភា នឹងឈានដល់នាថ្ងៃស្អែកនេះ ព្រមទាំងលើកឡើងថា ទាំងការបំពេញការងារ ក៏ដូចជាការរស់រានមានជីវិតសព្វថ្ងៃនេះ មិនមានការខ្វះខាតអ្វីទៀតទេ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចរ រវាងថ្នាក់ដឹកនាំ និងភាគីនិយោជក មកកាន់កម្មករនិយោជិតគ្រប់ៗរូប។
លោក បូ ប៊ុនថន ជាកម្មករ និងជាសហជីពមូលដ្ឋាននៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិន យ៉ុង ខេមបូឌា ខូអិលធីឌី ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះបានបម្រើការងារក្នុងវិស័យរោងចក្រប្រមាណ ២០ឆ្នាំមកហើយ ដោយធ្វើឲ្យជីវភាពរស់នៅល្អប្រសើរជាងមុនច្រើន និងមានការងារធ្វើបន្តបន្ទាប់។ លោកបន្តថា ការរស់នៅសព្វថ្ងៃនេះ ក៏លែងមានការព្រួយបារម្ភដូចមុនៗទៀតដែរ ដោយសារមានការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដែលតែងតែយោគយល់ និងយកចិត្តទុកដាក់គ្រប់ពេលវេលា ទោះបីជាពួកគាត់មានជួបបញ្ហាលំបាកច្រើនយ៉ាងណាក្តី ឧទហរណ៍ដូចជាបញ្ហាកូវីដ១៩ជាដើម ក៏និយោជកនៅតែមិនភ្លេចសុខទុក្ខកម្មករនោះឡើយ។
ដោយឡែក កម្មការិនីនៅរោងចក្រដូចគ្នានេះ បាននិយាយថា បើគ្មានការដឹកនាំល្អរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការកៀរគរអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅស្រុកឲ្យមកសាងសង់រោងចក្រ ក៏ពួកគាត់គ្មានការងារធ្វើដូចសព្វថ្ងៃនេះដែរ ជាពិសេសបានផ្តល់ការងារធ្វើនៅជិតស្រុកកំណើត ដោយមិនចាំបាច់ធ្វើការចំណាកស្រុក ឆ្ងាយពីក្រុមគ្រួសារ។
ក្នុងឱកាសប្រារព្ធពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ជាមួយកម្មករនិយោជិតនៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខនាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា ប្រធានបទខាងលើនេះ នឹងជួយចូលរួមឱ្យសម្រេចបាននូវសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)