ព័ត៌មាន
សហជីព និងកម្មករនិយោជិតនៅរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា
នៅថ្ងៃទី១ ខែឧសភានេះ សហជីពធំៗចំនួន២ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងកម្មកម្មករ កម្មការិនីចំនួនសរុបជាង ៣ពាន់នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “សហជីពរួមគ្នាធ្វើឱ្យសហគ្រាសមួយ ជាសហគមនសុខសាន្តមួយ” ដែលរៀបចំឡើងនៅមហោស្រពកោះពេជ្រ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន ឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺជាសក្ខីភាពនៃការបេ្តជ្ញាចិត្តខ្ពស់របស់សហជីពទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបានចូលរួមចំណែកក្នុងការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារដែលអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឲ្យមានភាពកាន់តែប្រសើរឡើង នៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីឲ្យប្រែក្លាយពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។

លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានសម្តែងការអរគុណចំពោះកម្មករនិយោជិតទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រកបដោយគុណភាព ផលិតភាព និងភាពរីកចម្រើននូវចំណេះជំនាញរៀងៗខ្លួន ធ្វើឲ្យមានការកើនឡើងនូវផលិតផលគួរឲ្យកត់សម្គាល់។ លោកបន្ថែមថា ស្របពេលដែលកម្មករនិយោជិតបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមធ្វើការងារបានល្អប្រសើរ ដោយមានការកើនឡើងនូវសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមកម្មការិនី ដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះ បានលើកឡើងអមជាមួយទឹកមុខសប្បាយរីករាយថា ការងារសព្វថ្ងៃនេះ ប្រសិនបើ មិនមានការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលនោះទេ ក៏ពួកគាត់គ្មានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ។ កម្មការនីទាំងនេះ បានឲ្យដឹងស្រដៀងគ្នាទៀតថា អ្វីដែលជាការកត់សម្គាល់ ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរជានិច្ចក្នុងការទាក់ទាញអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវច្រវ៉ាក់ផលិតកម្ម ផ្តល់មុខរបរ និងការងារប្រាក់ចំណូលទៀងទាត់ជូនដល់កម្មករនិយោជិតគ្រប់វិស័យទាំងអស់។

ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភានេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីសរុបមានចំនួន ៦ ៦០០ ក្នុងនោះរួមមាន សហជីពមូលដ្ឋានជាង ៦ពាន់, សហព័ន្ធសហជីព២៨១, សហភាពសហជីព៤២ និងសមាគមនិយោជកចំនួន១២ ក្នុងចំនួននេះបានបញ្ជាក់ថា នៅកម្ពុជាសេរភាពសហជីពត្រូវបានមិនរើសអើង៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)