ព័ត៌មាន
រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល ដឹកនាំចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ មុនថ្ងៃដាក់ឱ្យដំណើរការ
ថ្ងៃទី ២ ឧសភានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បី ចុះពិនិត្យវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យ និងសម្រេចថាតើថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ អាចដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសដ្ឋានអន្តរជាតិលំដាប់ថ្នាក់ទី៩លើពិភពលោកនេះបាន ដែរឬយ៉ាងណា។

ផ្តល់បទសម្ភាសន៍ឱ្យ BTV ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល បានបញ្ជាក់ថា ដំណើរការចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាគីពាក់ព័ន្ធថ្ងៃនេះ ពិតជាសំខាន់ណាស់ ហើយគោលបំណងសំខាន់ដើម្បីពិនិត្យមើលរាល់គ្រប់ផ្នែកនៃអាកាសយានដ្ឋានអន្តរ ជាតិតេជោ បានប្រព្រឹទ្ធទៅដោយរលូនឬបែបណាខ្លះ ពិសេសដើម្បីពិនិត្យរាល់ឧបករណ៍ ក្នុងការសម្រេច ឱ្យបានជាក់ល័ក្ខថាតើ នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៥ អាចដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិមួយនេះ បានដែរឬយ៉ាងណា។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណជិត១០០%ហើយ ដែលអាកាស យានដ្ឋានមួយនេះ សាងសង់លើផ្ទៃដីសរុប ប្រមាណ ២,៦០០ហិចតា ជាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សាងសង់ដោយក្រុមហ៊ុន CAIC ដែលបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានតម្លៃសរុបប្រមាណ ១,៥០០លានដុល្លារ និងជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលអាចទទួលយន្តហោះធំៗគ្រប់ប្រភេទលើ ពិភពលោក៕ អត្ថបទ៖ គង់ រ៉េន











-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប