ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ កំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម កំពុងក្លាយជាច្រកការទូតមួយដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យកងទ័ពរវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការីស្នាក់នៅប្រទេសកម្ពុជាប្រកបដោយភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសជំនួបនេះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភា បានថ្លែងអំណរគុណដល់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពាររបស់ជប៉ុនបានចូលចតកាលពីពេលកន្លងទៅនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាម ដែលនេះបានបង្ហាញយ៉ាងច្បាស់ អំពីការបើកជំហ របស់កម្ពុជាដោយមិនមានការរើសអើងចំពោះប្រទេសណាមួយទេ ដោយប្រទេសដែលជាសម្ព័ន្ធមិត្តកម្ពុជាអាចចូលចតបាននៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាមនេះ ហើយវាក៏ជាការបង្ហាញនូវអ្វីដែលកម្ពុជាធ្លាប់បានសន្យាជាមួយជប៉ុនក្នុងការអនុញ្ញាតឱ្យនាវារបស់ជប៉ុនបានចូលចតផងដែរ។

ទាក់ទងនឹងរឿងនាវាចូលចតនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាមនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានរំលេចដែរថា កម្ពុជាបានធ្វើការងារនេះ ដោយបើកចំហ ចំពោះប្រទេសដែលជាសម្ព័ន្ធមិត្ត ដែលចង់ចូលសំចតមិនថាចំពោះប្រទេសណាមួយសម្រាប់ប្រើសប្រាស់នោះឡើយ គឺជាសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជា ក្នុងការសម្រេច ក្នុងការអនុញ្ញាតឱ្យប្រទេសណាចូលសំចតនាវាក៏បានដែរ គឺជាអធិបេតេយ្យភាពរបស់កម្ពុជា ដូច្នេះជាការសម្រេចរបស់កម្ពុជា។
សម្ដេចតេជោ បានចាត់ទុកថា ការចូលសំចតនាវាបរទេសនៅ មូលដ្ឋានកងទ័ពជើងទឹករាម ក៏ជាផ្នែកមួយដែលកំពង់ផែនេះ កំពុងក្លាយជាច្រកការទូតមួយដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាក្នុងវិស័យកងទ័ព និងជាផ្នែកមួយនៃការទូតភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានា។
សម្ដេចមានប្រសាសន៍ថា តួយ៉ាងដូចជាពេលថ្មីៗនេះ មានប្រទេសជប៉ុនបានសំចតនាវារបស់ខ្លួននៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាម ក្រោយមកមានវានាប្រទេសរុស្ស៊ី, នាវាប្រទេសឥណ្ឌា និងនាវារបស់ប្រទេសវៀតណាមជាដើម។
សម្ដេចតេជោ បានបញ្ជាក់ថា ដូច្នេះ មូលដ្ឋានកងទ័ពជើងទឹករាម បានក្លាយទៅជាការតភ្ជាប់នូវទំនាក់ទំនងការទូតថ្មីមួយទៀតរបស់កម្ពុជា ហើយសម្ដេចបានគូសបញ្ជាក់ថា វាគឺជាអធិបតេយ្យរបស់កម្ពុជា ដែលកម្ពុជាមានសិទ្ធិក្នុងការសម្រេចឱ្យនាវារបស់ប្រទេសណាចូលសំចតក៏បានដែរតាមការសម្រេចរបស់កម្ពុជា៕


-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)