ព័ត៌មាន
សម្តេចធិបតី អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ក្នុងយុគសម័យទំនើបនៃបច្ចេកវិទ្យា AI
ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវឲ្យអ្នកសារព័ត៌មានរួមគ្នាទប់ស្កាត់ព៌ត័មានក្លែងក្លាយ ជាពិសេសក្នុងយុគសម័យទំនើប ជឿនលឿននៃបច្ចេកវិទ្យា AI, សម្ដេចមានប្រសាសន៍ថា អាវុធ ឬបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ គឺមិនអាចសម្លាប់មនុស្សបានទេ មានតែមនុស្សទេដែលសម្រេចចិត្តបាញ់គ្នា ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើរឿងអាក្រក់។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងថា បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស ដែលជាអ្នកប្រើប្រាស់ និងកំណត់ថា បច្ចេកវិទ្យានេះ គ្រោះថា្នក់ ឬក៏មិនគ្រោះថា្នក់ ហើយអ្នកសារព័ត៌មាន នៅតែមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទាំងឡាយដែលកំពុងកើនមាននៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
ក្នុងឱកាសនោះសម្តេចធិបតី បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវពង្រឹងនូវអភិក្រម ពង្រឹងនូវក្រមសីលធម៌ និងការទទួលខុសត្រូវ ជាអ្នកសារព័ត៌មានអាជីព មានវិជ្ជាជីវៈ។
សម្តេចធិបតីបានឱ្យដឹងទៀតថា បច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យាឌីជីថល តាមទូរស័ព្ទដៃក្ដី អាចបង្កគ្រោះថ្នាក់ ឬក៏មិនអាចបង្កគ្រោះថ្នាក់ គឺអាស្រ័យទៅលើមនុស្សជាអ្នកប្រើ ហើយក្នុងនោះ តួរអង្គអ្នកសារព័ត៌មាន គឺជាតួរអង្គសំខាន់ នៅក្នុងការធានា និងជួយទប់ធ្វើយ៉ាងណា កុំឲ្យ AI ក្លាយទៅជាគ្រោះថ្នាក់ ដល់សង្គមជាតិ។
ក្នុងឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា បណ្តាញសង្គមកីបានដើរតួនាទីកាន់តែសំខាន់ ក្នុងការបើកឱកាសឱ្យពលរដ្ឋលើកបង្ហាញភាពអសកម្មនៃការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្តេចបានបន្តថា សង្គមស៊ីវិល័យ ជាការយល់ដឹងខ្ពស់ ការគោរពគ្នាខ្ពស់ សីលធម៌ខ្ពស់ មិនមែនជាសង្គម ដែលមានលុយច្រើននោះទេ។ មានលុយទិញឡានថ្លៃជិះ តែខ្វះសីលធម៌ លើការបើកបរជាមនុស្សព្រៃ៕










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប