ព័ត៌មាន
សម្តេចធិបតី៖ សុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ
ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា កត្តាសុក្រឹតភាព កត្តាសុចរិតភាព និងកត្តាទំនួលខុសត្រូវ ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ។
សម្តេចធិបតី បានបញ្ជាក់ថា ធាតុសំខាន់នៃសុក្រឹតភាព, សុចរិតភាព និងទំនួលខុសត្រូវនេះ បានធ្វើឱ្យស្ថាប័នសារព័ត៌មាន អាចរស់បានយូរ មានន័យថា មានកត្តា៣នេះទទួលបានការគាំទ្របានយូរអង្វែង ដូច្នេះសូមស្ថាប័នសារព័ត៌មានទាំងអស់បន្តអនុវត្តឱ្យបាននូវកត្តាចាំបាច់ទាំងបីនេះ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រសិនបើសារព័ត៌មានគ្មានសុក្រឹតភាព ផ្សព្វផ្សាយតែព័ត៌មានមិនពិត អ្នកសារព័ត៌មានផ្សាយព័ត៌មានខុស គឺមិនទទួលបានការគាំទ្រឡើយ។ បើជាអ្នកអាជីព ជាអ្នកវិជ្ជាជីវៈ ត្រូវប្រកាន់សុក្រឹតភាព ពីព្រោះកាលណាមានសុក្រឹតភាព អ្នកមើល អ្នកតាមដានព័ត៌មាន នឹងទៅរកវេបសាយព័ត៌មានដែលមានសុក្រឹតភាពជាទម្លាប់មិនខានឡើយ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកសារព័ត៌មាន សូមកុំយកអាជីពអ្នកសារព័ត៌មានឯករាជ្យ ទៅរំលោភបំពានសិទ្ធិអ្នកដទៃ គប្បីត្រូវមានសុចរិតភាព និងត្រូវមានព្រំដែនច្បាស់លាស់៕





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប