ព័ត៌មាន
មនុស្សប្រមាណ៥០០០នាក់ រួមគ្នាផ្សព្វផ្សាយពីរមណីយដ្ឋាន ទឹកធ្លាក់អូរដា ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមយុវជន ក៏ដូចជាមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាក្រុងស្រុកនានាក្នុងខេត្តពោធិ៍សាត់ ប្រមាណ៥០០០នាក់ បានរួមគ្នាធ្វើដំណើរកំសាន្តទៅកាន់ រមណីយដ្ឋាន ទឹកធ្លាក់អូរដា ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ក្រោមការផ្តួចផ្តើមនិងដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត តំណាងក្រុមការងារចុះជួយស្រុកភ្នំក្រវាញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុងស្រុកផងដែរ ។
ឯកឧត្តមបណ្ឌិត ទី ថានី បានឲ្យដឹងថាគោលបំណងនៃដំណើរកំសាន្តរួមគ្នានេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានទឹកធ្លាក់អូរដា ស្រុកភ្នំក្រវាញ ក្រោមប្រធានបទ «រួមគ្នាការពារថែរក្សាបរិស្ថាន ដើម្បីលើកស្ទួយទេសចរណ៍ធម្មជាតិ ខេត្តពោធិ៍សាត់» ដោយក្នុងដំណើរកំសាន្តនេះរួមមាន កម្មវិធីបំបួសដើមឈើ កម្មវិធីចាក់នំបាញ់ឆែវ១៥០០បន្ទះ និងអាហារសាមគ្គី កម្មវិធីប្រកួតហូបនាំបាញ់ឆែវខ្នាតយក្ស កម្មវិធីប្រកួតបាលទះមិត្តភាពរវាង បណ្តាក្រុងស្រុក រួមនិងកម្មវិធីសប្បាយៗជាច្រើនទៀត ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ស្របពេលផ្លូវចូលមកកាន់រមណីយដ្ឋាន ទឹកធ្លាក់អូរដា ត្រូវបានស្ថាបនាឡើងវិញ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរណ៍មានភាពងាយស្រួលធ្វើដំណើរមកកំសាន្តនៅរមណីយដ្ឋានមួយនេះ ដូចនេះសូមយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ផ្សព្វផ្សាយពីរមណីយដ្ឋាន ទឹកធ្លាក់អូរដាឲ្យបានទូលំទូលាយជាពិសេសគឺតាមបណ្តាញសង្គមនានា ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ » ដើម្បីទាក់ទាញអ្នកទេសចរណ៍ទាំងក្នុងខេត្តនិងក្រៅខេត្តឲ្យបានដឹងបានលឺនិងចូលមកកំសាន្ត ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត សូមឲ្យអាជ្ញាធរស្រុកភ្នំក្រវាញ រួមនិងមន្ទីរជំនាញ់ពាក់ព័ន្ធត្រូវរួមគ្នាអភិវឌ្ឍន៍រមណីយដ្ឋាន ទឹកធ្លាក់អូរដា ឡើងវិញទាំងសោភ័ណ្ឌភាពបរិស្ថានអនាម័យ សន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាកម្មផ្សេងៗ ។
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ទឹកធ្លាក់អូរដា មានចម្ងាយ២៦គីឡូម៉ែត្រពីទីរួមស្រុកភ្នំក្រវាញ គឺជារមណីយដ្ឋានធម្មជាតិ មួយកន្លែងដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងខេត្តពោធិ៍សាត់ តែជាអកុសលរមណីយដ្ឋានមួយនេះត្រូវបានគេទុកចោលអស់រយៈពេលប្រមាណ១៥ឆ្នាំ មិនមានអ្នកទៅលេងកំសាន្តដោយសារកត្តាផ្សេងៗជាពិសេសគឺផ្លូវធ្វើដំណើរមានភាពពិបាកខ្លាំង តែក្នុងឆ្នាំ២០២៥នេះ ដោយក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានគម្រោងខ្នាតយក្សពីរាជរដ្ឋាភិបាលកម្ពុជា គឺគម្រោងទំនប់ស្ទាក់ទឹកទី២ ដែលមានទីតាំងនៅផ្នែកខាងលើ រមណីយដ្ឋានធម្មជាតិអូរដានេះ ហើយដើម្បីចូលទៅសាងសង់ទំនប់នេះបានគឺ ត្រូវត្រួសត្រាយស្ថាបនាផ្លូវចូលជាមុនសិន ដូចនេះធ្វើឲ្យរមណីយដ្ឋានអូរដា មានជីវិតរស់ឡើងវិញ មានអ្នកមកកំសាន្តជាបន្តបន្ទាប់ឡើងវិញដោយសារមានផ្លូវស្រួលធ្វើដំណើរ ៕















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)