ព័ត៌មាន
សម្តេចធិបតីណែនាំឱ្យជំរុញការផ្សព្វផ្សាយអប់រំ និងលើកទឹកចិត្តពលរដ្ឋចាក់ថ្នាំបង្ការជំងឺមហារីក
ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញព្រឹកថ្ងៃទី៥ឧសភានេះ សម្តេចធិបតីបានជំរុញដល់ក្រសួង មន្ទីរឱ្យបង្កើនការអប់រំផ្សព្វផ្សាយនិងលើកទឹកចិត្តពលរដ្ឋចាក់ថ្នាំបង្ការជំងឺមហារីក ព្រោះមានតែការយល់ដឹងនូវការការពារជាពិសេសការចាក់ថ្នាំបង្ការទេទើបកាត់បន្ថយបាននូវហានិភ័យនៃអ្នកកើតជំងឺមហារីកដែលជាក្តីព្រួយបារម្ភយ៉ាងច្រើន។

ដើម្បីសម្រេចបាននូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ក្រសួងសុខាភិបាលបានកំណត់នូវគោលដៅយុទ្ធសាស្រ្តចម្បង ចំនួន ៦៖
១. ពង្រឹងការបង្ការជាបឋមជំងឺមហារីកតាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តា ប្រឈម នៃជំងឺមហារីក ដែលរួមមានកត្តាសង្គម បរិស្ថាន និងកត្តារួមផ្សំផ្សេងៗទៀត។
២. ពង្រឹងការបង្ការជាបន្តតាមរយៈការស្រាវជ្រាវរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។
៣. ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ត្រឹមត្រូវសម្រាប់ការព្យាបាល និង។
៤. ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាព្យាបាល និងថែទាំទាន់ពេលវេលា និង ប្រកបដោយគុណភាព។
៥. ពង្រឹងប្រព័ន្ធព័ត៌មាន ការតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក។
៦. ពង្រឹងអភិបាលកិច្ច ការសម្របសម្រួល ហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្ន ក្នុងការប្រយុទ្ធនឹងជំងឺមហារីក។
គោលដៅយុទ្ធសាស្ត្រនីមួយៗខាងលើ ត្រូវបានរៀបចំចងក្រងជាយុទ្ធសាស្ត្រ និងចង្កោមសកម្មភាព ច្បាស់លាស់ សម្រាប់ការអនុវត្តរយៈពេល ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ តាមការប៉ាន់ស្មាន ជាការចាប់ផ្តើម ក្នុងឆ្នាំ២០២៥ ការអនុវត្តសកម្មភាពចម្បងៗនឹងត្រូវចំណាយថវិកាប្រហែល ៥០០ ០០០ ដុល្លារអាមេរិក។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកលើកទី១ នេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់កសាង គោលនយោបាយជាតិប្រយុទ្ធនឹងជំងឺមហារីក ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៤-២០៣៣។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានកសាងឡើងដើម្បីឆ្លើយតបតម្រូវការសុខភាពរបស់ ប្រជាពលរដ្ឋ តាមផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ របស់ក្រសួងសុខាភិបាល ព្រមទាំង មានការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិនិងអន្តរជាតិជាច្រើនលើក មុននឹងសម្រេច បាន នូវផែនការចុងក្រោយសម្រាប់ការផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប