ព័ត៌មាន
មន្រ្ដីនាំពាក្យ៖ ត្រឹមខែមេសាឆ្នាំនេះយុវជនជាង១១ម៉ឺននាក់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ
មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET 1.5M) មានអ្នកស្នើចុះឈ្មោះដើម្បីចូលរៀនជំនាញមានចំនួនជាង ១១ម៉ឺន ៣ពាន់នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា គិតមកដល់បច្ចុប្បន្នកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានសិស្សកំពុងសិក្សា និងបានបញ្ចប់សរុបចំនួនជាង ៧ម៉ឺន ក្នុងនោះយុវជនគោលដៅចំនួន ជាង ៣ម៉ឺននាក់ និងកំពុងចុះកម្មសិក្សាចំនួនជាង ២ពាន់នាក់ យុវជនគោលដៅចំនួនជាង ១ពាន់នាក់។ ដោយឡែក ចំនួនសិស្សដែលបានបញ្ចប់ការសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់ យុវជនគោលដៅចំនួនជាង ១ម៉ឺន ៣ពាន់នាក់ និងចំនួនសិស្សដែលទទួលបានការងារធ្វើមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះយុវជនគោលដៅចំនួនជាង ៧ពាន់នាក់។

ឯកឧត្តមអ្នកនាំពាក្យរូបនេះ បានលើកឡើងបន្តថា នេះជាការគិតគូរដ៏ប្រពៃសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងជួយសម្រួលដល់បងប្អូន ក្មួយៗ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើការ ដោយអាចជ្រើសរើសពេលវេលាសិក្សាសមស្របណាមួយ រៀនពេញ ១ថ្ងៃក៏បាន, រៀនតែពេលព្រឹក ឬពេលរសៀលក៏បាន, រៀនពេលយប់ក៏បាន, និងរៀនតែថ្ងៃសៅរ និងអាទិត្យក៏បាន ដើម្បីសិស្សាជំនាញជាមួយនឹង គ្រឹះស្ថាន ធីវ៉េត (TVET) ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលទៀត។ រៀនមិនអស់លុយ មិនបង់លុយ ហើយមានប្រាក់ឧបត្ថម្ភឱ្យវិញទៀត។

សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។ បន្ថែមពីនេះ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)