ព័ត៌មាន
អ៊ីរ៉ង់បង្ហាញគោលជំហរវិនិយោគកំពង់ផែ និងការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ
អ៊ីរ៉ង់បង្ហាញពីគោលជំហរ ពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និងការពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ ពីរដ្ឋ ធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ។

ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម និងសហការីអមដំណើរ នៅចុងសប្តាហ៍កន្លងមកនេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងឱកាសនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ឺរ៉ង់ ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការពង្រឹង និងបង្កើនកិច្ច សហប្រតិបត្តិការ ឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ពិសេសលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និងការពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ និងការជំរុញធ្វើពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម Ali Akbar Nazari ក្នុងនាមជាឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់ឯកឧត្តម នឹងរួម ចំណែកថែមមួយកម្រិតទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរឱ្យកាន់តែមានភាព ល្អប្រសើរឡើង ពិសេសគឺការជំរុញឱ្យមានកំណើនវិនិយោគពីអ៊ឺរ៉ង់មកកម្ពុជានាពេលអនាគត។ តាមរយៈជំនួបនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារ កន្លងមកពាក់ព័ន្ធនឹងការទាក់ទាញ ជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប