ព័ត៌មាន
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់
ក្រោមប្រធានបទដ៏មានអត្ថន័យ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំឡើងនូវពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ឱឡារិក ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ឈាមជូនដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ក៏ដូចជាអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល។
ពិធីដ៏មសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតនាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារ នៃអគាររដ្ឋបាលសាលាខេត្តជាន់ទី៣។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា “ក្លឹបនៃក្តីស្រឡាញ់” បានរួមចំណែកយ៉ាង សំខាន់ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សកម្ម ភាពនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។
ឯកឧត្តម បានបន្តទៀតថាការបរិច្ចាគឈាម គឺជាទង្វើដ៏មានតម្លៃដែល បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្ត ទុកដាក់ចំពោះសង្គម។ ឈាមដែលបាន បរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជា ជំងឺមហារីក ជំងឺឈាម អ្នកជំងឺដែល រងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេជាដើម។
បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា”ក្លឹបនៃក្តីស្រឡាញ់” ប្តេជ្ញាបន្តរៀបចំកម្មវិធី បរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការ ឈាមនៅក្នុងមន្ទីរពេទ្យ។ សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ២០០នាក់ ក្នុងនោះមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន ១៤១នាក់ ស្រី៣៥នាក់។ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន ៣៦ នាក់ ស្រី ២៦ នាក់។ ឈាមដែលប្រមូលបានមានចំនួន ៨៤ សាក់ ដែលមានក្រុមឈាម O+ ចំនួន ២៦ សាក់, AB+ ចំនួន ៦ សាក់, A+ ចំនួន ១៦ សាក់ និង B+ ចំនួន ៣៦ សាក់៕


















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)