ព័ត៌មាន
សម្ដេចធិបតី៖ ជិត២០ខែនេះរដ្ឋាភិបាលកសាងសមិទ្ធផលសុខាភិបាលជាច្រើន ដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ
ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ដើម្បីគិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តកសាងសមិទ្ធផលក្នុងវិស័យសុខាភិបាលជាច្រើន ដូចជាមន្ទីរពេទ្យ មណ្ឌលសុខភាព និងការដាក់ចេញនូវគោលនយោបាយសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើប្រជាពលរដ្ឋមានសុខភាពល្អ គឺជាធនធានសម្រាប់គ្រួសារ និងសង្គមជាតិ ប៉ុន្ដែបើប្រជាពលរដ្ឋមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិដែរ។ ដូច្នេះទើបក្នុងរយៈពេលជិត២០ខែមកនេះ ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំកសាងសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល មានដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព និងការដាក់ចេញនូវគោលនយោបាយសុខាភិបាលជាច្រើនទៀត ដើម្បីតែលើកកម្ពស់សុខុមាលភាព និងសុខភាពដល់ពលរដ្ឋ។
សូមជម្រាបថា គោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី គឺជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយក្នុងនោះ គោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា៕អត្ថបទ៖ វ៉ន ដារ៉ា








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប