ព័ត៌មាន
កងទ័ពកម្ពុជា-ចិនជាង២០០០នាក់នឹងធ្វើសមយុទ្ធរួមគ្នារយៈពេលពីរសប្តាហ៍ ក្នុងខែឧសភាឆ្នាំ២០២៥
កងទ័ពកម្ពុជា និងចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៥»ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ខាងនេះ លើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្រ្គោះមនុស្សធម៌» ដែលនឹងធ្វើឡើងពីរទីតាំង គឺសមយុទ្ធលើគោក និងអាកាសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជ អាវុធហត្ថ(ភ្នំជុំសែនរីករាយ)ខេត្តកំពង់ឆ្នាំង សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែន អាកាសខេត្តព្រះសីហនុ។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរបស់អគ្គបញ្ជាការដ្ឋានកងទ័ព។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា សមយុទ្ធមិត្តភាព កម្ពុជា-ចិន«នាគមាសឆ្នាំ២០២៥» លើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្រ្គោះមនុស្សធម៌»នេះ ក្នុងគោលបំណងអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែង រវាងកង ទ័ព ប្រទេសទាំងពីរ(កម្ពុជា-ចិន)ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះកម្លាំងចូលរួម ភាគីកម្ពុ ជាមានចំនួន១,៣៣១នាក់ ខណៈភាគីចិនមានចំនួន៨៤៥នាក់។ ដោយឡែកសព្វាវុធ គ្រឿងបំពាក់ចូលរួម សមុទ្ធខាងភាគីកម្ពុជាប្រើប្រាស់រួមមាន កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាស់ដែក រថយន្តសង្រ្គោះ នាវា ឧទ្ធាម្ភា គចក្រ និងអាវុធមួយចំនួនទៀត ខណៈភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិបត្តិលើរថយន្ត កាំភ្លើងត្បាល់ យន្ត យុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រ ភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុន ស្រាល រួមនឹងបរិក្ខាស៊ើបការណ៍ បរិក្ខាសុខាភិបាល សម្ភារៈបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនជាដើម៕ អត្ថបទ៖ បាន ចក់



-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប