ព័ត៌មាន
កិច្ចប្រជុំអាស៊ាន+៣ បានបង្ហាញជំហរបន្តពង្រឹងវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់
កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន+៣ បានបង្ហាញជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិ- ការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង មីឡង់ ប្រទេសអ៊ីតាលី ក្រោមការដឹកនាំរបស់សហប្រធានប្តូរវេនចិន និងម៉ាឡេស៊ី អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដោយមានការចូល រួមពីប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គលេខារងអាស៊ាន និង នាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។

ចំពោះសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ក្នុងឆ្នាំ២០២៥នេះ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាល មកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។ ជាការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានបង្ហាញជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងតំបន់។

អង្គប្រជុំបានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់បើកចំហ បរិយាបន្ន តម្លាភាព និងសមភាព។ បញ្ហានេះ, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍន-ភាព នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុនាពេលកន្លងមក និងបានដាក់ចេញទិសដៅអាទិភាពសំខាន់ៗ ដើម្បីជួយគាំទ្រ ភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់រួមមាន៖ ការបន្តពង្រឹងយន្តការ CMIM ដែលជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់, ការបង្កើនប្រសិទ្ធភាព ការងាររបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់អាស៊ាន+៣, ការជំរុញការចេញផ្សាយ សញ្ញាបណ្ណជារូបិយប័ណ្ណក្នុងស្រុកសម្រាប់តំបន់, ការពង្រឹងការធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ តាមរយៈការកសាង សមត្ថភាព និងការផ្តល់ហិរញ្ញប្បទានធានារ៉ាប់រង និងការដាក់ចេញនូវកម្មវិធីប្រឹក្សាគោលនយោបាយ ដោយភ្ជាប់ជាមួយការផ្តល់ ជំនួយបច្ចេកទេសជាដើម។

ឆ្លៀតក្នុងឱកាសនោះ, លោកជំទាវទេសាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kenji Okamura នាយករងគ្រប់ គ្រង IMF ដើម្បីផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា។ លោកជំទាវ ក៏បានជម្រាបជូនពីបច្ចុប្បន្នភាព នៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រកំណើន និងការប្រឈម នឹងភាពមិនច្បាស់ លាស់នៃភាពតានតឹងពាណិជ្ជកម្ម។ ជាមួយគ្នានោះ ឯកឧត្តម Kenji Okamura បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប