ព័ត៌មាន
ក្រុមហ៊ុនអាម៉េរិកមួយ ជ្រើសយកកម្ពុជាជាមូលដ្ឋានផលិតសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក
នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly មកពីសហរដ្ឋអាម៉េរិក បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ លើការបន្តពង្រីកការវិនិយោគ របស់ខ្លួននៅប្រទេសកម្ពុជា នឹងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd. តាមរយៈលោក Casey Barnett ប្រធាន សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ក្រុមហ៊ុន Montana Fly មកពីសហរដ្ឋអាម៉េរិក តាមរយៈក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រោមការ គ្រប់គ្រងរបស់ខ្លួន១០០% បានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្ម សកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

សូមជម្រាបដែរថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទូច សម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើពិភពលោក ដែលផលិតផល របស់ខ្លួន ត្រូវបានលក់ចែកចាយទៅកាន់ទ្វីបអាម៉េរិកខាងជើង និងសហភាពអឺរ៉ុប។ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេស កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើ ធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួន, ក៏ដូចជាការ វិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹងកម្លាំងពលកម្មប្រកបដោយផលិត ភាពខ្ពស់ និងមានវ័យក្មេង បើកទូលាយទទួលយកការបណ្តុះបណ្តាលថ្មីៗ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ បច្ចុប្បន្ននេះក្រុមហ៊ុនបាននឹងផ្ដល់ការងារប្រមាណ ៦៥០ កន្លែង និងបានប្ដេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាទៅមុខទៀត៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប