ព័ត៌មាន
សម្ដេចតេជោ៖ សង្គ្រាមពាណិជ្ជកម្មនៅពេលនេះ កម្ពុជា-ឥណ្ឌូណេស៊ី ត្រូវជំរុញកិច្ចសហការឱ្យបានខ្លាំងក្លាបន្ថែមទៀត
ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេ សទីម័រឡេស្ដេ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្ដេចតេជោបានថ្លែងអំណរគុណ និងបង្ហាញក្ដីរីករាយដែលបានជួបឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ដែលជាមិត្តចាស់ជាថ្មីម្ដងទៀត។ ក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានបញ្ជាក់ពីទំនាក់ទំនងល្អរបស់អ្នកដឹកនាំជំនាន់មុនដែលកំពុងបន្តមកដល់ពេលនេះ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែលត្រូវបន្តពង្រឹង និងពង្រីកចំណងទាក់ទងឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានរំលេចបន្ថែមពីបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលភ្ជាប់ជាមួយភូមិ សាស្ត្រនយោបាយដែលកំពុងកើតមានសព្វថ្ងៃនេះ។ បញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ សម្ដេចតេជោបាន ស្នើឱ្យកម្ពុជា-ឥណ្ឌូណេស៊ីត្រូវពង្រឹងលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។
ឯកឧត្ដម ជា ធីរិទ្ធ បន្ថែមថា ក្នុងជំនួបនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានលើកនូវទស្សនៈដោយស្នើឱ្យប្រទេសក្នុងតំបន់អាស៊ានទាំងអស់ពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នាបន្ថែមទៀត ប្រសើរជាងសម្លឹងទៅប្រទេសដែលនៅឆ្ងាយពីក្នុងតំបន់៕
ដោយ៖ គង់ ឌិន





-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)