ព័ត៌មាន
រយៈពេល៤ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ២៨ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារ
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា គិតក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួនជាង ២៨ម៉ឺន ២ពាន់តោន គិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាម៉េរិក។
របាយការណ៍នេះ បានឱ្យដឹងថា ក្នុងគោលដៅនាំចេញទាំង៥៩នេះ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួនជាង ១៣ម៉ឺន ៤ពាន់តោន គិតជាទឹកប្រាក់ចំនួនជាង ១០៦លានដុល្លារ, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួនជាង ៧ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជា ៤១លានដុល្លារ, ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ប្រទេស បានចំនួនជាង ៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៨លានដុល្លារ និងទៅកាន់គោលដៅ២៦ប្រទេសផ្សេងទៀតមាន រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួនជាង ៣ម៉ឺន ៧ពាន់តោន គិតជាទឹកប្រាក់ចំនួនជាង ៣២លានដុល្លារ។
លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី បានបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធការនាំចេញអង្ករខាងលនេះ និយាយចំពោះបរិមាណ គឺមានភាពល្អប្រសើរបើធៀបរយៈពេល ៤ខែដូចគ្នា រវាងឆ្នាំ២០២៥ និង២០២៤ ប៉ុន្តែតម្លៃលក់ចេញមានការថយចុះ ប្រហាក់ប្រហែល ១១%ជាង មូលហេតុដោយសារគោលនយោបាយចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញបញ្ចេញថវិកាដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវស្តុកច្រើន ទោះបីជាមិនសូវចំណេញដើម្បីជួយកសិករក្នុងការប្រមូលទិញស្រូវ អញ្ចឹងយើងលក់ទោះចំណេញតិចតួច ឬរួចខ្លួនចេះតែប្រឹងលក់ទៅវិញ ជាហេតុធ្វើឲ្យនាំចេញមានកំណើនបរិមាណ។
សូមបញ្ជាក់ថា ចំពោះប្រភេទអង្ករដែប្រទេសលកម្ពុជាបាននាំចេញ មានដូចជា៖ អង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩% ។ ទន្ទឹមនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ៣លានតោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាម៉េរិក៕អត្ថប ឈិត បូរ៉ាវី








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប