ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ប្រទេសក្នុងតំបន់អាស៊ានត្រូវធ្វើការរួមគ្នាពង្រីកទីផ្សារក្នុងតំបន់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ប្រទេសនៅក្នុងតំបន់អាស៊ាន ទាំងមូលគឺត្រូវធ្វើការរួមគ្នា ក្នុងការពង្រីកទីផ្សារក្នុងតំបន់ឲ្យកាន់តែធំឡើងជាងការសម្លឹងមើលនៅទីផ្សារដែលឆ្ងាយពេក ប៉ុន្តែទីផ្សារនៅជិតខាងនេះគឺមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណា ថែរក្សាបាននូវពាណិជ្ជកម្ម ឬក៏សេដ្ឋកិច្ចល្អរបស់អាស៊ានបន្តទៅមុខទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទសន្សកិច្ចការងារនៅឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ ដែលបានជួប ឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា សាជាថ្មី ដោយសម្ដេច ចាត់ទុកឯកឧត្តម មហាមេដ គឺជាមិត្តចាស់ ហើយសម្ដេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ដោយសម្ដេចបានលើកឡើងថា ទំនាក់ទំនងទាំងសងខាង មិនត្រឹមតែជាទំនាក់ទំនងផ្លូវការទេ តែអ្នកជំនាន់ក្រោយ អាចបន្តបានដោយអនុវត្តនូវទំនាក់ទំនងតាមអ្នកជំនាន់មុន ដែលមានទំនាក់ទំនងលើសពីផ្លូវការ។ មានន័យថាទំនាក់ទំនងលក្ខណៈឯកជនបន្ថែមទៀត ក្នុងគោលដៅដើម្បីឲ្យចំណងមិត្តភាពរវាងប្រទេស រួមនឹងប្រជាជន កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា។

នៅក្នុងឱកាសនោះឯកឧត្តម មហាមេដ យូសុសកាឡា បានសម្តែងនៅក្តីអំណរអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម ក៏ដូចជាសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញមកទស្សនកិច្ចការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម ក៏បានរំលេចពីសារៈសំខាន់នៃកិច្ចពិភាក្សាការងាររបស់ឯកឧត្តមផ្ទាល់ ជាមួយនឹងសម្ដេចតេជោ ហើយឯកឧត្តម ឯកភាពគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ដែលការជួបគ្នានេះ មិនត្រឹមតែជាជំនួបផ្លូវការនោះទេ ប៉ុន្តែជំនួបខាងក្រៅ នឹងបង្កើនមិត្តភាពឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយជំនួបបែបនេះ អ្នកជំនាន់ក្រោយ ត្រូវតែបន្ត ដើម្បីបន្ថែមទៀតសម្រាប់បង្កើនចំណងមិត្តភាព។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែកជាមួយនឹងឯកឧត្តម មហាមេដ ពីស្ថានការណ៍ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងបរិបទនៃពាណិជ្ជកម្ម ដែលសម្ដេចតេជោ បានរំលេចថា បច្ចុប្បន្ន កម្ពុជា និងឥណ្ឌូនេស៊ី មានពាណិជ្ជកម្មត្រឹមតែ ១ពាន់លានដុល្លារ ដូច្នេះសម្ដេចចង់ឃើញប្រទេសទាំងពីរ មានកំណើនពាណិជ្ជកម្មជាមួយគ្នា កើនឡើងបន្ថែមទៀត ហើយកាន់តែពិសេសនោះ គឺក្នុងអំឡុងពេល នៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលភ្ជាប់ជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម រួមទាំងកិច្ចសហការគ្នានៅក្នុងតំបន់អាស៊ានផងដែរ ។

ត្រង់ចំណុចនេះ ឯកឧត្តម មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឯកឧត្តម បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ជាពិសេស គឺពាណិជ្ជកម្ម ក្នុងនោះ ឯកឧត្តម បានលើកឡើងដោយចង់ឃើញនូវការជួបគ្នាជាញឹកញាប់ រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្ដូរ និងជជែកគ្នា និងបង្កើនបរិយាកាស នៃការធ្វើវិនិយោគទៅវិញទៅមក រួមទាំងការជជែកគ្នា ដើម្បីស្វែងរកនូវការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕

-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)