ព័ត៌មាន
ថ្ងៃនេះ ទូតរុស្ស៊ីប្រចាំកម្ពុជាប្រារព្ធខួប៨០ឆ្នាំនៃជ័យជម្នះលើណាហ្ស៊ី
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា សហការី ព្រមទាំងតំណាងក្រសួង-ស្ថាប័ន បានអញ្ជើញចូលរួមក្នុងការប្រារព្ធខួប៨០ឆ្នាំនៃជ័យជម្នះលើណាហ្ស៊ី។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ថ្លែងថា នាថ្ងៃទី៩ ខែឧសភាខាងមុខ ប្រទេសរុស្សីនឹងប្រារព្ធខួបលើកទី៨០នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិ និងជោគជ័យលើណាហ្ស៉ី បន្ទាប់ពីគ្រានោះមានប្រជាជនសូវៀតចំនួនជាង ២៦លាននាក់ បានបាត់បង់ជីវិត ដែលបន្សល់ទុកដោយភាពភ័យខ្លាចនៃការកាន់កាប់របស់ណាហ្ស៉ី និងអំពើប្រល័យពូជសាសន៍។
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ថ្លែងបន្តថា ប្រជាជនរុស្ស៉ីចងចាំជានិច្ចថាសន្តិភាពដែលមានសព្វថ្ងៃនេះ គឺទទួលបានដោយឈាមរបស់ប្រជាជនសូវៀតរាប់លាននាក់ដែលបានលះបង់។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ប្រជាជនរុស្ស៉ីដែលអាចជួបជុំប្រារព្ធខួប៨០ឆ្នាំនេះឡើង គឺផ្តល់នូវអំណោយដែលមិនអាចកាត់ថ្លៃនោះ គឺសន្តិភាព និងសេរីភាព។
ក្រៅពីនេះ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ប្តេជ្ញាថា ប្រទេសរុស្ស៊ីខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធសន្តិសុខដែលមិនអាចបំបែកបានសម្រាប់រដ្ឋទាំងអស់ ដែលអាចផ្តល់សន្តិភាព និងវិបុលភាពប្រកបដោយស្ថិតភាពសម្រាប់មនុស្សជាតិ។
ជាក់ស្តែង ខួប៨០ឆ្នាំនៃជ័យជម្នះលើណាហ្ស៊ីនៅស្ថានទូតរុស្ស៉ីប្រចាំកម្ពុជានាពេលនេះ បានរៀបចំព្រឹត្តិការណ៍ដង្ហែក្បួនអមជាមួយរូបភាពវីរជន និងបុព្វបរុស ដើម្បីរំលឹកដល់ស្នាដៃរបស់ពួកគេ ដែលបានរួមចំណែកក្នុងជ័យជម្នះដ៏អស្ចារ្យនោះ៕
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)