ព័ត៌មាន
នគរបាលចុះធ្វើអត្តសញ្ញាណបណ្ណជូនសិស្ស និងគ្រូនៅតាមសាលារៀន ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែឧសភានេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនដល់សិស្សានុសិស្ស នៅតាមសាលារៀនទូទាំងខេត្ត ។
លោកវរសេនីយ៍ឯក អន ឌា នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការនគរបាលខេត្ដបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចល័ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រមូលទិន្នន័យផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស នៅសាលារៀនសុវណ្ណភូមិ២ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានសរុបចំនួន៥៤នាក់ ប្រុសចំនួន២០នាក់ (ផ្តល់ថ្មី ចំនួន៤៤នាក់ ប្រុស១៣នាក់ និងផ្ដល់ទុតិយតា ចំនួន១០ នាក់ ប្រុស៧នាក់) ។
នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ដែលទើបគ្រប់អាយុ ឬអ្នកហួសសុពលភាពប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែ (ចាស់) ត្រូវទៅធ្វើថ្មី ឱ្យបានគ្រប់គ្នាៗ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការប្រកបរបរ ការងារ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ពិសេសគឺប្រើប្រាស់លក្ខណៈផ្លូវការផ្សេងៗ និងសម្រាប់បោះឆ្នោតជាដើម៕





-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)