ព័ត៌មាន
រយៈពេល៤ឆ្នាំនេះ NEA ទទួលការចុះឈ្មោះពីអ្នកស្វែងរកការងារធ្វើបានជាង ៨ពាន់នាក់
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមរយៈពេល ៤ ខែកន្លងទៅនេះប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីស្វែងរកការងារធ្វើមានចំនួនប្រមាណជាង៨ពាន់ ៥០០នាក់។ ក្នុងនោះបានផ្គូរផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅកាន់ភាគីនិយោជកចំនួនប្រមាណជាង ១ម៉ឺននាក់ និងអ្នកទទួលបានការងារធ្វើមានប្រមាណជាង ១,៧០០នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់ពីខែមករា រហូតត្រឹមខែបំណាច់ខែមេសា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានសម្របសម្រួល និងផ្សព្វផ្សាយអំពីតម្រូវការកម្លាំងពលកម្មប្រមាណជាង ១០ម៉ឺន ៨ពាន់កន្លែង ដែលនៅក្នុងនោះនៅរាជធានីភ្នំពេញចំនួន ២ម៉ឺន ៩ពាន់កន្លែង, ខេត្តស្វាយរៀងប្រមាណ ២ម៉ឺន ១ពាន់កន្លែង ខណៈនៅខេត្តកណ្តាលនិងក្រចេះ ចំនួន ១ម៉ឺន ៣ពាន់កន្លែង និងនៅខេត្តកំពង់ស្ពឺ និងរតនគិរី មានប្រមាណជិត ៦ពាន់កន្លែង។

ឯកឧត្តមបានបន្តថា ដោយឡែក ចំពោះដៃគូសហការអំពីតំរូវការកម្លាំងពលកម្ម រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាមួយបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស មកពីស្ទើរគ្រប់វិស័យ ក្នុងនោះមានដូចជាវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្មជាដើម មានចំនួនប្រមាណជិត៧០០ក្រុមហ៊ុនសហគ្រាស។

ពាក់ព័ន្ធការចុះផ្សព្វផ្សាយព័ត៌មានការងារដល់សិស្ស និស្សិត និងយុវជនតាមសាកលវិទ្យាល័យនានា លោក ស៊ន់ គឹមឈន់ នាយករដ្ឋបាលមហាវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា ពិតជាមានការសប្បាយចិត្ត ចំពោះកិច្ចសហការដ៏ល្អ ជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និងឱកាសការងារដល់សិស្សនិស្សិត។ លោកបានបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA នេះដែរ លោកមើលឃើញថា NEA គឺជាស្ថាប័នមួយដែលយុវជនសិស្សនិស្សិតមិនគួរមើលរំលងនោះទេ ព្រោះស្ថាប័រដ្ឋមួយនេះជាកន្លែងប្រមូលផ្តុំព័ត៌មានទីផ្សារនៅប្រទេសកម្ពុជាយ៉ាងសំបូរបែបមួយវិញទៀត ក៏ជាកន្លែងផ្តល់នូវមគ្គុទេសក៍ដំបូងក្នុងការផ្តល់នូវការប្រឹក្សាការងារចំពោះសិស្សនិស្សិតដែលឈានជើងចូលក្នុងទីផ្សារដំបូងផងដែរ។

សូមជម្រាបជូនថានៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន ៥ ៤០០កន្លែង។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗប្រមាណជាង ៣០ស្ថាប័ន នឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សា និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើនផ្សេងៗបន្ថែមទៀត៕ អត្ថបទ៖ រ៉ាវី


-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប