ព័ត៌មាន
ផ្លូវជនបទក្នុងស្រុក បានស្តារឡើងវិញស្របតាមបច្ចេកទេសក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ
តាកែវ ៖ ផ្លូវជនបទស្ដារឡើងវិញក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ នៅស្រុកព្រៃកប្បាស ស្ថិតក្រោមក្រប- ខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តន៍ស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ក្រោមកញ្ចប់ថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បី សម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាជនគ្រប់ទិសទី។
ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃការងារស្ដារឡើងវិញផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ៣ ១០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិព្រៃរបង ឃុំព្រៃផ្ដៅ ទៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវ។
ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារស្តារផ្លូវនេះ ឡើងវិញបានល្អប្រសើរ ដោយបានអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវតាមនៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដោយក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល បានវិនិយោគអស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងគោលដៅរួមគឺសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូន ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ែន ពេជ្រសាលី ក៏បានសំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារស្តារឡើងវិញផ្លូវ ឱ្យបានជាប្រចាំ ក្នុងរយៈពេល ១ខែ បន្តទៀត ទៅតាមកិច្ចសន្យា និងត្រូវចេះសហការណែនាំបំផុសឱ្យប្រជាជន និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ និងលូ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ ជាពិសេសកុំឲ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាបាននូវគុណភាពឱ្យគង់វង្ស សម្រាប់ការប្រើប្រាស់យូរអង្វែង និងត្រូវចាត់ទុកផ្លូវនេះជារបស់ពួកគាត់គ្រប់ៗគ្នា៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប