ព័ត៌មាន
ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី១០នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃ អ.ដ.ក. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈជាច្រើនទាក់ទងនឹងវឌ្ឍនភាពការងារ របស់អ.ដ.ក.។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ២ ដូចជាទី១- វឌ្ឍនភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំលើកទី៩ និងលើកទី១០ នៃ អ.ដ.ក.។ និងទី២- វឌ្ឍនភាពនៃការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលជាដើម។
តាមរយៈកិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពការងាររបស់ អ.ដ.ក. និងបានឯកភាពជាគោលការណ៍លើការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល តាមរយៈការបង្កើតឱ្យមាននូវការិយាល័យតំណាង អ.ដ.ក. នៅតាមបណ្តាខេត្តចំនួន៤ នៅភូមិភាគឦសាន ហើយគម្រោងនេះដែរក៏គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនាពេលឆាប់ៗ ខាងមុខនេះផងដែរ៕









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប