ព័ត៌មាន
ឯកឧត្តម ប្រាក់ សុខុន៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេនរួមចំណែកការពារសមិទ្ធផលជូនពលរដ្ឋ
កណ្តាល៖ ការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ និងប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១,៣៦៣នាក់។
ពិធីនេះមានការចូលរួមពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ។
នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសូមស្វាគមន៍ចំពោះកូនក្មួយ ដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយតាំងពីដើមរៀងមកគ្រប់កាលៈទេសៈទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយអាចចូលរួមរស់នៅជាមួយគ្នាបាន។
ឯកឧត្តម ថ្លែងថា ពិធីបញ្ចូលសមាជិកគណបក្សថ្មីនាថ្ងៃនេះសម្រាប់ឃុំទាំង១០ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ ប៉ុន្តែនេះជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់យ៉ាងភ្លូកទឹក ភ្លូកដីពីប្រជាពលរដ្ឋតជំនាន់។
ឯកឧត្តម ថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដ៏មានប្រជាប្រិយច្រើនបំផុតនៅកម្ពុជា ដោយសារគណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុងបក្ស ដោយគ្មានការរើសអើងរវាងសមាជិកចាស់ និងសមាជិកថ្មី ដោយបន្តជួយគ្នា និងសហការគ្នា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន សម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជាពីបាតដៃទទេ រហូតមានការរីកចម្រើនគ្រប់វិស័យ ដូចដែលប្រជាពលរដ្ឋទាំងអស់គ្នា បានឃើញ និងទទួលស្គាល់ ពិសេសរាជរដ្ឋាភិបាលនៃអ្នកបន្ដវេន នីតិកាលទី៧នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋ
បន្ដរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
ឯកឧត្តម ប្រាក់ សុខុន បានណែនាំដល់សមាជិកគណបក្សដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ជាពិសេស គឺការទៅបោះឆ្នោតគ្រប់ពេលទាំងអស់ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការពារសមិទ្ធផលទាំងឡាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
ឯកឧត្តម បានណែនាំដល់សមាជិកគណបក្សថ្មី ដែលជាកម្លាំងបន្តវេនគណបក្សទៅថ្ងៃមុខ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពជំនាញទាំងផ្នែករឹង និងផ្នែកទន់, ចេះធ្វើការជាក្រុម, និងចេះជួយកិច្ចការសង្គមផ្សេងៗជូនប្រជាពលរដ្ឋ៕






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)