ព័ត៌មាន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្ដីពី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជីការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្តជាដើម។

ពិធីផ្សព្វផ្សាយនេះដែរ ក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត, ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងសមាជិក សមាជិកាសរុបប្រមាណជា៣១០នាក់។

ថ្លែងនៅក្នុងពិធីនោះឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះមាន ២ធំៗ គឺ១៖ ពន្យល់អំពីខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសថ្មី ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង២៖ តម្រង់ទិសថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធលើការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ (ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) សំដៅអនុវត្តឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី និងការកំណត់នៃច្បាប់ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះជាធនធានដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលរួមចំណែកក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមមគ្គុទេសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានផ្ដាំផ្ញើលើកិច្ចការងារមួយចំនួន ក្នុងការអនុវត្តការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដូចជា៖ ការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ៣យ៉ាងតិច មុននឹងអនុញ្ញាតឲ្យចុះបញ្ជីចូលប្រព័ន្ធស្នើសុំផ្តល់គឺ ទី១៖ ពាក្យស្នើសុំផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬហៅថាសាលាប័ត្រព័ត៌មាន, ទី២៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងទី៣៖ ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាត់ទីលំនៅ)៕ អត្ថបទបាន ចក់







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប