ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ណែនាំអង្គភាពជំនាញសិក្សាបន្ថែម ពីប្រភពជីក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើមផលិតដល់កសិករ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យលើដំណើរការផលិតជីគីមី និងជីសរីរាង្គ នៅទីស្តីការក្រសួង។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពជំនាញ ត្រូវគិតគូរសិក្សាពីប្រភពជីប៉ូតាស្យូមក្នុងប្រទេសកម្ពុជាស្របតាមស្តង់ដារបច្ចេកទេស ដោយសិក្សាពីលទ្ធភាពនាំចូលជីប៉ូតាស្យូមពីប្រទេសឡាវ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត សំដៅផ្ដល់ផលចំនេញ និងជួយឱ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការសិក្សាការប្រើប្រាស់ជីគីមី ជីសរីរាង្គ និងជីជីវសាស្រ្ត តាមរយៈការប្រមូលទិន្នន័យប្រៀបធៀបការប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងសិក្សាពិនិត្យមើលឃ្លាំងស្តុកជីថ្នាំកសិកម្ម ដែលអាចបង្កហានិភ័យខ្ពស់ផងដែរ៕





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប