ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងត្រៀមចូលរួមមហាសន្និបាតរបស់អង្គការសុខភាពពិភពលោក លើកទី៧៨
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ល្អប្រសើរ ចូលរួមមហាសនិ្នបាតរបស់អង្គការសុខភាពពិភពលោកលើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមប្រធានបទ «One World for Health» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជំនាញ ត្រូវរៀបចំឱ្យបានល្អនូវគ្រប់ទិដ្ឋភាព ជាពិសេសការងារបច្ចេកទេសទៅតាមប្រធានបទនីមួយៗ ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍កម្ពុជាដែលជាវឌ្ឍនភាពថ្មីៗ រួមគ្នាជាមួយថ្នាក់តំបន់ និងអន្តរជាតិ និងរួមទាំងពាំនាំយកមកវិញនូវបទពិសោធន៍ អនុសាសន៍ល្អៗមកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មហាសន្និបាតអង្គការសុខភាពពិភពលោក ជាឱកាសជួបប្រជុំពិភាក្សារវាងបណ្តាប្រទេសជាសមាជិក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាផ្លូវនាំមកនូវសាមគ្គី ការរិះរកមធ្យោបាយ និងការដំណោះស្រាយវិបត្តិសុខភាពជាសកល ឬទៅតាមស្ថានភាពប្រទេសនីមួយៗ។ តាមរយៈមហាសន្និបាតអង្គការសុខភាពពិភពលោក នឹងនាំផ្លូវក្នុងការកសាងភាពធន់ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របទៅតាមគោលដៅសហស្សវត្សរ៍ប្រកបដោយចីរភាព។
សូមជម្រាបជូនថា មហាសន្និបាតអង្គការសុខភាពពិភពលោក រៀបចំឡើងនៅសប្តាហ៍ទី៣ ឬ ទី៤ នៃខែឧសភា ជារៀងរាល់ឆ្នាំ៕
អត្ថបទ រដ្ឋា









-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប