ព័ត៌មាន
ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
កំពង់ធំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសសជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន១ ខ្សែ ប្រវែងជាង១២ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ រួមជាមួយសំណង់ផ្សេងៗ ស្ថិតនៅភូមិស្រែស្រម៉រ ឃុំទីពោ ស្រុកសន្ទុក និងភូមិទំនប់ ឃុំសឹង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារ ស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិ- បាល ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយ នៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចសង្គមនៅតាមជនបទផងដែរ។
ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្ដមឧត្តមសេនីយ៍ឯក សឿន រឿត នាយកនៃនាយក ដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ជុំវិញការស្ថាបនាផ្លូវខាងលើនេះ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួង អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារស្ថាបនាផ្លូវ ខាងលើនេះភ្លាម ដើម្បីចូលរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹង ប្រែង និងថែទាំរហូតដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ផ្លូវ និងក៏ជាការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនធ្វើដំណើរឆ្លងកាត់ ជាពិសេសប្រជាជនរស់នៅក្នុងមូលដ្ឋាន ផ្ទាល់ មានផ្លូវល្អធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើ អាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម៕
អត្ថបទ៖ សុន រ៉ាឌី

















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ