ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត និងបងប្អូនប្រជាកសិករមកពី ២៦សហគមន៍ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានអោយដឹងថា យើងគ្រប់គ្នារស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ គឺគ្មានអ្នកណា អាចប្រព្រឹត្តនិងជៀសផុតពីច្បាប់បានឡើយ។ អាស្រ័យហេតុនេះសុំអោយបងប្អូនកុំ ប្រព្រឹត្តអ្វីដែលល្មើសនិងច្បាប់ ដែលនាំអោយមានទោសដល់ខ្លួន។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានលើកឡើងពីបទល្មើស ធនធានធម្មជាតិ បរបាញ់សត្វព្រៃ និងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ពីសំណាក់ជនខិលខូចមួយចំនួន។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្ត អោយបងប្អូនក្នុងសហគមន៍កសិករកម្ពុជា ត្រូវចូលរួមថែរក្សា ការពារតំបន់សហគមន៍ ដែលបានអភិរក្ស ដើម្បីយើងទាំងអស់គ្នា ទុកជាទីតាំង បង្កើនមុខរបរ ដោយទាញយកផលប្រយោជន៍ពី ផល អនុផលព្រៃឈើដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ តាមរយៈ ការរកផ្សិត ជៀជ័រ រកឃ្មុំ និង ចិញ្ចឹមសត្វ ព្រមទាំងមុខរបរផ្សេងៗទៀតដែលច្បាប់មិនបានហាមឃាត់។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាន ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលបានបង្កើតសហគមន៍ និងដឹកនាំគ្រប់គ្រង ចងក្រងបណ្ដាញ កសិកររបស់យើងរហូតមក ដើម្បីលើកស្ទួយនូវវិស័យកសិកម្ម។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានលើកឡើងថា ការជួបជុំគ្នាក្នុង ពេលនេះ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការបានល្អ និងជម្រុញអោយសកម្មភាពរបស់យើងកាន់តែមានភាពសកម្មបន្ថែមទៀត តែសុំអោយសហគមន៍ មានការពិគ្រោះយោបល់ជាមួយជំនាញ និងសហការជាមួយអាជ្ញាធរ ដើម្បីធ្វើអ្វីៗអោយ ស្របទៅតាមច្បាប់។








-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)