ព័ត៌មាន
ពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាពសន្តិភាពនិងការអភិវឌ្ឍន៍
ស្វាយរៀង ៖ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន សមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសបើកការប្រកួតបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ពានរង្វន់សមាគមតន្ត្រីសំនៀងជនពិការ កាលពីថ្ងៃចុងសប្តាហ៏ ខែឧសភា ឆ្នាំ២០២៥នេះ នៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ខេត្តស្វាយរៀង បានអំពាវនាវដល់ពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាពសន្តិភាពនិងការអភិវឌ្ឍន៍ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជា សមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកអភិបាលរង នៃគណៈអភិបាលក្រុងបាវិត លោក-លោកស្រី តំណាងមន្ទីរជុំវិញខេត្ត សិល្បៈករ សិល្បៈការិនី សប្បុរសជន ក្រុមការងារ មន្ត្រីរាជការ មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កូនក្មួយជាសិស្ស និស្សិត កីឡាករទាំងអស់ លោកចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ ។
ឯកឧត្តម ចាបតូ បានមានប្រសាសន៍ថាការរៀបចំប្រកួតនេះធ្វើឡើង ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះមហាក្សត្រជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ឯកឧត្តមបានបន្តទៀតថា៖កីឡារស់នៅក្នុងសន្តិភាព បើគ្មានសន្តិភាពក៏គ្មានកីឡា យើងទាំងអស់គ្នាដឹងហើយថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍ស៊ីហ្គេមទទួលបានជោគជ័យល្បីល្បាញពេញពិភពលោកក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់ និងឆ្លាតវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី សម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការលើកកំពស់វិស័យកីឡាជាក់ស្តែងក្នុងឪកាសប្រគួតស៊ីហ្គែម សម្តេចតេជោបានលើកទឹកចិត្តដល់ក្រុមកីឡាពិការ ថាទោះ ចាញ់ ឬឈ្នះមិនសំខាន់ទេ សំខាន់យើងជាម្ចាស់ផ្ទះត្រូវធ្វើឲ្យបានល្អ ។ ទាក់ទងទៅនិងការប្រគួតថ្ងៃនេះឯកឧត្តមបានស្នើដល់ក្រុមកីឡាករ ត្រូវលេងអោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស កីឡា ជៀសវាងលេងរំលោភច្បាប់កីឡា ដើម្បីទទួលជយ័ជម្នះដោយយុត្តិធម៏ ។
សូមបញ្ជាក់ថាក្នុងពិធីប្រគួតរយះពេល២ថ្ងៃចុងសប្តាហ៏នេះមានក្រុមកីឡាទទួលលេខ១ដល់លេខ៤មានចំនួន១៦គួរក្នុងចំណោមក្រុមកីឡាចូលរួមប្រគួតទាំង៣២ក្រុម។ ដោយ ៖ ភា សារិទ្ធ





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប