ព័ត៌មាន
ក្រុមការងារអន្តរក្រសួងចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ«ព្រែកជីកហ្វូណនតេជោ» សម្រាប់កំណាត់ទី២
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ (ចាប់ពីខេត្តកណ្តាល រហូតដល់ខេត្តកែប) ចម្ងាយប្រមាណ ១៥៣ គីឡូម៉ែត្រ។
ក្នុងដំណើរបេសកកម្ម សម្រាប់កំណាត់ទី២ នេះ ក្រុមការងារអន្តរក្រសួងនឹងប្រើប្រាស់ឧបករណ៍ទំនើបបច្ចេកវិទ្យាចុងក្រោយ ដែលទើបបានបំពាក់បន្ថែម ដើម្បីធានាសុក្រឹត្យភាពនៃការចុះផ្ទៀងផ្ទាត់ និងបោះបង្គោលកំណត់និយាមកាកាន់តែប្រសើរឡើង និងភាពឆាប់រហ័សនៃការបំពេញការងារ។
សូមរំលឹកបន្ថែមផងដែរថា បច្ចុប្បន្នបន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចការគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ត្រូវបានបញ្ចប់ការវាស់វែងផលប៉ះពាល់ ១០០% និងកំពុងបន្តនីតិវិធីជាបន្តបន្ទាប់សម្រាប់ផ្តល់សំណងជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រុមហ៊ុនអនុវត្តគម្រោង បាននិងកំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីបោសសម្អាតគ្រឿងយុទ្ធភណ្ឌពុំទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម មុននឹងបញ្ជូនគ្រឿងចក្រជីកស្តារសម្រាប់កំណត់ទី១ ខាងលើ៕












-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត