ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រគល់ប្លង់ដីជូនប្រជាពលរដ្ឋ ចំនួន ២២១បណ្ណ នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ ជូនប្រជាពលរដ្ឋ មកពី ៧ភូមិ នៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ២២១បណ្ណ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៥៥គ្រួសារ ដែលបានប្រព្រឹត្តទៅបរិវេណសាលាឃុំកាហែងផ្ទាល់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេស លើការងារចុះបញ្ជីកម្មសិទ្ធដីធ្លី ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ភាពស្របច្បាប់នូវការកាន់កាប់ទ្រព្យសម្បត្តិរបស់បងប្អូន។
មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ អ៊ំពូមីង ខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេសក្រុមការងារទាំងអស់ នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺក្នុងការជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សឈានទៅដល់ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២២១បណ្ណ នាពេលនេះ។ សាជាថ្មីម្តងទៀត ឯកឧត្តម សូមចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់វិញ្ញាបនបត្រអចលនវត្ថុទាំងអស់ ដែលបានទទួលបណ្ណកម្មសិទ្ធិដីធ្លីក្នុងថ្ងៃនេះ។
សូមបញ្ជាក់ផងដែរ ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ ការងារចុះបញ្ជីកម្មសិទ្ធដីធ្លីកំពុងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ កិច្ចការនេះបានចាប់ផ្តើមតាំងពី ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ដែលសម្រេចបានការចុះបញ្ជីចំនួន ប្រមាណ ៦ម៉ឺនបណ្ណ ដែលនៅសេសសល់ទីតាំងមួយចំនួនដែលមិនទាន់រួចរាល់ដោយសារបញ្ហាបច្ចេកទេស និងការដោះស្រាយវិវាទមួយចំនួន។
អត្ថបទ៖គឹមហុក














-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១