ព័ត៌មាន
អ្នកនំាពាក្យ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៦៨ហើយ បានប្រកាសលុបបំណុលជូនយោធិនពលី
ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់វិរកងទ័ព ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៦៨ គ្រឹះស្ថានហើយ បានសម្រេចលុបបំណុលទាំងស្រុងជូនយោធិនពលីក្នុងការប៉ះទង្គិចគ្នាជាមួយយោធាថៃ។ នេះគឺជាការអនុវត្តន៍យ៉ាងពេញលេញទៅតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា។
ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុជាច្រើនបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់វិទ្យុបាយ័នថា សម្រាប់សេចក្តីណែនាំដែលចេញដោយធនាគារ ជាតិនៃកម្ពុជា គឺសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងអស់គាំទ្រពេញទំហឹង និងចូលរួមអនុវត្តន៍យ៉ាងពេញលេញតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល។
លោក កាំង តុងងី មានប្រសាសន៍ថា៖ «រហូតមកដល់បច្ចុប្បន្ននេះ គឺគ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុចំនួន ៦៨ ហើយ ដែលគាត់បានប្រកាសជាសាធារណៈថាគាត់នឹងលុបបំណុលក្រុមគ្រួសារយោធិនពលីរបស់យើង។ក្នុងនោះរួមមាន គ្រឹះស្ថានធនាគារ ចំនួន ២២, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៣៤,គ្រឹះស្ថានឥណទានជនបទ១០ និង ២ក្រុមហ៊ុនភតិសន្យា»។
លោក តុងងី បន្ថែមថា ជាក់ស្តែង គ្រឹះស្ថានរបស់សមាគមទាំងអស់បានអនុវត្តន៍លើសពីអ្វីដែលធនាគារ ជាតិនៃកម្ពុជាថែមទៀតផង បើទោះជា គ្រឹះស្ថានផ្សេងទៀត អត់បានប្រកាសជាសាធារណៈក៏ដោយ ក៏ពួកគាត់នៅតែបន្តអនុវត្តន៍យ៉ាងពេញលេញតាមសេចក្តីណែនាំរបស់ធនាគារ ជាតិ នៃកម្ពុជា ហើយ ម្យ៉ាងទៀតមានគ្រឹះស្ថានខ្លះអតថិជនរបស់គាត់មិនសូវមានជាក្រុមយោធា ឬក៏មិនសូវមានប្រតិបត្តិការនៅតំបន់ព្រំដែន ជាដើម ដូច្នេះហើយ ទើបគាត់អត់ប្រកាសនោះទេ ដោយសារគាត់អត់មានអតិថិជននៅម្តុំហ្នឹង។
លោកបញ្ជាក់ទៀតថា ៖ «ចំពោះការអនុវត្តន៍ យើងបានចាប់ផ្តើមអនុវត្តន៍តាំងពីចេញសេចក្តីណែនាំហ្នឹងមកម្លេះ គឺគ្រឹះស្ថានគាត់នឹងធ្វើការជាមួយហ្នឹងអតិថិជន ឬអាជ្ញាធរក្នុងតំបន់ដោយសារតែ ហើយក៏មានករណីក្រុមគ្រួសារខ្លះកំពុងមានទុក្ខធុរៈមានបុណ្យសព យើងក៏មិនទាន់ចូលទៅដែរ ដោយសារទុកឱកាសឱ្យក្រុមគ្រួសារធ្វើពិធីកាន់ទុក្ខសិន បន្ទាប់មកបានយើងចាប់ផ្តើមធ្វើការជាមួយហ្នឹង ក្រុមគ្រួសារយោធិនពលីរបស់យើង ក៏ដូចជា ក្រុមគ្រួសារផ្សេងទៀត ជាជនភៀសសឹក ផងដែរ»។
ក្នុងចំណោមសេចក្តីសម្រេចរបស់ធនាគារ ជាតិ នៃកម្ពុជា ៤ចំណុច គឺមានចំណុចមួយបានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺនឹងលុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់លាន)រៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០(ប៉ែតសិប) លានរៀល (ប្រហែល ២០ ០០០ដុល្លារ) របស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី។ លើសពីនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏នឹងផ្តល់លក្ខខ័ណ្ឌពិសេសមួយចំនួនទៀត ដល់ជនភៀសសឹងផងដែរ៕






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង