Connect with us

ព័ត៌មាន

នាយនាវីកម្ពុជាមួយរូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយនាវីប្រយុទ្ធលើលម្ហសមុទ្រពីប្រទេសអូស្រ្តាលី

ប្រទេសអូស្រា្តលី៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី សូមចូលរួមអបអរសាទរដល់សិស្សប្អូន អនុនាវីទោ កែវ ចាន់ប៊ីលី សិក្ខាកាមនាយនាវី កងទ័ពជើងទឹកកម្ពុជា ដែលបានបញ្ចប់ការសិក្សា វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ (Maritime Warfare Officer Course) ព្រមទាំងការអនុវត្តផ្ទាល់លើនាវា នៅមូលដ្ឋានកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី HMAS WATSON នៅទីក្រុងសុីដនី រដ្ឋញ៉ូវសោដវ៉ែល ប្រទេសអូស្ត្រាលី។

វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រនៃកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី មានរយះពេល ១ឆ្នាំ ដែលក្នុងនោះមាននាយនាវីអន្តរជាតិ ៥ រូបរួមទាំងលោកអនុនាវីទោ កែវ ចាន់ប៊ីលី ជានាយនាវីអន្តរជាតិម្នាក់ផងដែរក្នុងចំណោមនាយនាវីសរុប ៣២នាក់នៃវគ្គ នាយនាវីប្រយុទ្ធលើលម្ហសមុទ្រ ជំនាន់ទី ១៨។

ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី សូមចូលអបអរសាទរ និងជូនពរសិស្សប្អូន អនុនាវីទោ កែវ ចាន់ប៊ីលី សូមលោកទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់ទៀត។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia