ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជន ភៀសសឹក ៣៧០០គ្រួសារក្នុងខេត្តឧត្តរមានជ័យ
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសប្បុរសជននានា ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៣៧០០គ្រួសារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ុំ ពូ មីង ក្មួយៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ នាពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមពិតជាយល់ច្បាស់អំពីការលំបាកដែលបង ប្អូន ពូ មីង ក្មួយៗទាំងអស់ បាននិងកំពុងជួបប្រទះ ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាយើង ហើយការលំបាកនិងទុក្ខសោករបស់បងប្អូននាពេលនេះ ក៏ជាទុក្ខសោក និងការលំបាករបស់ខ្មែរយើងទាំងអស់គ្នាមិនថានៅទីណាក៏ដោយ ជាពិសេសជាការលំបាករបស់ រាជរដ្ឋាភិបាល និងសម្តេចធិបតី ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួន ថែសុខភាព ឱ្យបានល្អ និងបានបង្ហាញជំនឿមុតមាំថាសន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់នេះៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងអស់ពីកម្លាំងកាយចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន សហរដ្ឋអាម៉េរិក ប្រទេសចិន បណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានាជាច្រើនទៀត។
ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន៣៧០០ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ (២០គ.ក),មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថ្នាំប៉ារ៉ាសេតាម៉ុល ១ប្រអប់, និងទឹកសុទ្ធ ១កេស។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទស្មាត និងសប្បុរសជនមួយចំនួនទៀត ក៏បាននាំយកនិងចែកជូនដល់បងប្អូនភៀសសឹកដោយផ្ទាល់មួយចំនួនទៀតផងដែរ។














-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង