ព័ត៌មាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ក្នុងជំនួបមុនកិច្ចប្រជុំ GBC កម្ពុជា-ថៃ បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់
ម៉ាឡេស៊ី៖ ប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវនៅរសៀលថ្ងៃទី៧ ខែសីហានេះថា ក្នុងជំនួបជាមួយឯកឧត្តមព្រឹកនេះមុននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គីទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់ដោយគ្មានទម្រង់នៃការឈ្លានពាន គ្មានការកើនឡើងឬផ្លាស់ប្តូរទីតាំងកងទ័ព ការបញ្ចៀសសកម្មភាពញុះញង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងស៊ីវិល។
ឯកឧត្តម ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់បែបនេះក្រោយជំនួប សម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិស្ដីទីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ជាមួយគណៈប្រតិភូរៀងៗខ្លួននៅប្រទេសម៉ាឡេស៊ី។
ឯកឧត្តម Anwar Ibrahim បានលើកឡើងថា ក្នុងជំនួបកិច្ចប្រជុំនេះមានអត្ថន័យណាស់ ដោយយើងបានឈានដល់កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ដើម្បីបន្តកិច្ចសន្ទនា និងថែរក្សាបទឈប់បាញ់គ្នា នៅព្រំដែនថៃ-កម្ពុជា ដែលចាប់ផ្តើមតាំងពីថ្ងៃទី ២៩ ខែកក្កដា។ វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម ដើម្បីលើកស្ទួយសន្តិភាព និងស្ថិរភាពតំបន់ដែលមិនអាចខ្វះបាននៅក្នុងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន។
ឯកឧត្តម Anwar Ibrahim បានកោតសរសើរចំពោះទំនុកចិត្តកម្ពុជា និងថៃ ផ្តល់ជូនម៉ាឡេស៊ី ក្នុងការបន្តដឹកនាំកិច្ចចរចាសន្តិភាព និងតាមដានសភាពការណ៍តាមព្រំដែន ជាពិសេសតាមរយៈតួនាទីសំខាន់ៗរបស់មេបញ្ជាការកងរាជអាវុធហត្ថម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar.Alhamdulillah ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនរួមទាំងការប្តេជ្ញាចិត្តគោរពតាមបទឈប់បាញ់គ្នាដោយគ្មានទម្រង់នៃការរំលោភ មិនបន្ថែមកម្លាំង ឬផ្លាស់ប្តូរការដាក់ពង្រាយកងទ័ព ជៀសវាងសកម្មភាពញុះញង់ ព្រមទាំងធានាការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ឯកឧត្តម Anwar Ibrahim បញ្ជាក់ថា ការជជែករបស់យើងលើសពី៣០នាទី ក៏បានជជែកពីសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយតាមដានកិច្ចខិតខំប្រឹងប្រែង ជំនួយមនុស្សធម៌ និងការគ្រប់គ្រងវេជ្ជសាស្រ្តនៅតំបន់ព្រំដែនផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រុមការងារម៉ាឡេស៊ីទាំងមូលនឹងបន្តធ្វើការគាំទ្រដល់ដំណើរការដោយសន្តិវិធីនេះដោយផ្អែកលើជំនឿនិងទំនុកចិត្តថា សន្តិភាពយូរអង្វែងអាចសម្រេចបានតាមរយៈការសន្ទនា មិត្តភាព និងភាពស្មោះត្រង់៕
Sourc: Anwar Ibrahim official FB page









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង