ព័ត៌មាន
គិតមកដល់ពេលនេះ ព្រលានយន្តថ្មីក្រុងតាខ្មៅសម្រេចការសាងសង់ ១០០% និងគ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា
នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្នុងកម្មវិធីប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមា ធ្វើអំពីស្ពាន់ ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ក្នុងទីបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា នៅពេលនេះក្រុមការងារទាំងអស់ រួមទាំងព្រលានយន្តហោះអន្តរជាតិតេជោ (TIA) ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនជាដើម គឺមានប្រជុំ ១សប្តាហ៍ ១ដង ដើម្បីត្រៀមខ្លួនផ្ទេរពីព្រលាយន្តហោះចាស់ មកកាន់ព្រលានយន្តហោះថ្មី។
អ្នកឧកញ៉ា បានបញ្ជាក់ថា មុននឹងបើកឱ្យដំណើរការហោះហើរនៅថ្ងៃទី៩ ខែកញ្ញាខាងមុខ ព្រលានថ្មីនេះបានធ្វើការតេស្តសាកល្បងចំនួន២លើករួចមកហើយជាបច្ចេកទេស ហើយខាងអាកាសចរណ៍ស៊ីវិលក៏បានចុះហត្ថលេខាទទួលស្គាល់ និងចេញអាជ្ញាប័ណ្ណរួចដែរ ហើយយើងក៏ត្រៀមខ្លួនថែមទៀត ដើម្បីធ្វើតេស្តយន្តហោះប្រភេទធំ A320 នៅថ្ងៃទី១៥ ខែសីហា។ បន្ទាប់មក នឹងធ្វើការតេស្តធំមួយទៀត ទៅលើយន្តហោះចំនួន ២គ្រឿង គឺយន្តហោះ Singapore Airline និង Air Cambodia នៅដើមខែកញ្ញាខាងមុខ។
ព្រលានយន្តហោះអន្តរជាតិតេជោ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មីមួយនេះ។
តាមការគ្រោងទុក ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង