ព័ត៌មាន
សម្ដេចតេជោ ផ្ដាំផ្ញើនិស្សិតកម្ពុជាកំពុងសិក្សានៅឡាវត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង មកបម្រើប្រទេសជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិ។
ការផ្ដាំផ្ញើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣។ នៅពេលអញ្ជើញទៅដល់ប្រទេសឡាវភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សាប្រទេសឡាវ ចំនួន ៨៦រូប។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិ។ ការផ្ដាំផ្ញើនេះគ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
នៅពេលអញ្ជើញទៅដល់ប្រទេសឡាវភ្លាមសម្តេចតេជោហ៊ុនសែនបានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សាប្រទេសឡាវ ចំនួន ៨៦រូប។


លោកស្រីឯកអគ្គរាជទូតកម្ពុជា បានឲ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រា ការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ ដែលមានលំបាកក្នុងការប្តូរប្រាក់។ លោកស្រីបន្តថានិស្សិតដែលកំពុងសិក្សានៅប្រទេសឡាវ រួមមាន៖ សិក្សាលើឯកទេសស្ថាបត្យកម្ម, សំណង់ស៊ីវិល
វិទ្យាសាស្រ្តកុំព្យូទ័រ, បរិស្ថាន, ទេសចរណ៍, តុបតែងខាងក្នុង, អក្សរសាស្រ្តអង់គ្លេស និងសេដ្ឋកិច្ច។ លោកស្រី បានឲ្យដឹងទៀតថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិតសិក្សាលើវិស័យ ការពារជាតិ និងនគរបាលជាតិផងដែរ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយក ចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិឲ្យអស់ពីសមត្ថភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើនូវអំពើល្អ ត្រូវមានទំនាក់ទំនង ល្អជាមួយ សាស្រ្តចារ្យ និស្សិត និងនិស្សិត ជាពិសេសត្រូវធ្វើនូវអំពើល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះ ជួយយកអាសាគ្នា ពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញ ពីគ្នាឲ្យគេនឹករលឹក។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាន និងស្តាប់ពីអ្វីដែលរីកចម្រើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគិតមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែថា ដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់ប្រទេសឡាវនៅពេលនេះ សម្តេចនឹងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។ ជាមួយគ្នានេះដែរថា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការយោគយល់ ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួបនិងវិបត្តិកូវីដ-១៩៕
អត្ថបទពី៖ BTV
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧